អ្នក​វិទ្យាសាស្ត្រ​អាមេរិក​រក​ឃើញ​ថ្នាំ​ ធ្វើ​ឲ្យ​រស់​ដល់​អាយុ១២០ឆ្នាំ


អ្នក​វិទ្យាសាស្ត្រ​អាមេរិក​រក​ឃើញ​ថ្នាំ​ ធ្វើ​ឲ្យ​រស់​ដល់​អាយុ១២០ឆ្នាំ

​ក្រុម​អ្នក​វិទ្យាសាស្ត្រ​​​ កំពុង​ពិសោធន៍​​​ថ្នាំ​ម្យ៉ាង​ប្រឆាំង​នឹង​ភាព​ចាស់​​​ដំបូង​គេ​  ដែល​អាច​ឲ្យ​មនុស្ស​រស់​នៅ​​​មាន​សុខភាព​ល្អ​រហូត​ដល់​អាយុ ១២០ឆ្នាំ។ ​ថ្នាំ​ដែល​ប្រើ​​​សម្រាប់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ គេ​ហៅ​ថា «Metformin» ​​នោះ​​ ​បាន​ពិសោធន៍​ពន្យារ​អាយុ​សត្វ​រួច​ហើយ។

 

អ្នក​វិទ្យាសាស្ត្រ​អាមេរិក​រក​ឃើញ​ថ្នាំ​ ធ្វើ​ឲ្យ​រស់​ដល់​អាយុ១២០ឆ្នាំ

 

​​រដ្ឋបាល​ឱសថ និង​ចំណីអាហារ​អាមេរិក កំពុង​តេស្ត​លើ​មនុស្ស​វិញ​ម្ដង ដោយ​អ្នក​ជំនាញ​ជាច្រើន​សង្ឃឹម​ថាវា​​អាច​ធ្វើ​ឲ្យ​មនុស្ស​ចាស់​​អាយុ​​៧០ឆ្នាំ​​​​ មាន​សុខភាព​​រឹងមាំ​ដូច​អាយុ៥០​ឆ្នាំ​ដែរ។

 

​​លោកសាស្រ្ដាចារ្យ​ Gordon Lithgow ​​អ្នក​ជំនាញ​​​នៅ​វិទ្យាស្ថាន Buck ​សម្រាប់​ការ​​សិក្សា​ស្រាវជ្រាវ​លើ​​ភាព​ចាស់ ​ក្នុង​រដ្ឋ​កាលីហ្វញ៉ា​ និយាយ​ថា៖ “ប្រសិន​បើ​អ្នក​ចង់​បាន​អាយុវែង ​អ្នក​ត្រូវ​កាត់​បន្ថយ​ភាព​ចាស់ នោះ​​​ជំងឺ​គ្រប់​​ប្រភេទ​​នឹង​ត្រូវ​កាត់​បន្ថយ​​ដែរ។ ខ្ញុំ​បាន​​ស្រាវ​ជ្រាវ​​ភាព​ចាស់​រយៈ​ពេល ២៥ឆ្នាំ​ ហើយ​​​យើង​នឹង​​ជជែក​ពិភាក្សា​អំពី​ការ​ពិសោធន៍​​​លើ​មនុស្ស​វិញ​ម្ដង។ រាល់​ហេតុ​ផល​ទាំង​អស់ ត្រូវ​គេ​ជឿ​ថា ​អាច​ទៅ​រួច។ នា​ពេល​អនាគត ​យើង​នឹង​ជ្រើស​រើស​ថ្នាំ​ជីវសាស្ត្រ​​ដែល​យើង​ផលិត​នេះ ឲ្យ​មនុស្ស​លេប​តែ​ម្ដង”៕

 

សម្រាប់​ប្រិយមិត្ត​វិញ ជឿ​ដែរ​ឬ​ទេ ថា​ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​រស់​ដល់​ជាង​១០០ឆ្នាំ?

 

ចុចអាន៖  ប្រទះ​ឃើញ​ធ្មេញ​អាយុជាង​៥​សែន​ឆ្នាំ​មុន​របស់​មនុស្ស​សម័យ​បុរាណ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ metro