គន្លឹះ​ដែល​ជួយ​ឲ្យ iPhone អ្នក​មាន​ផ្ទៃ​ពន្លឺ​អេក្រង់​កាន់​តែ​ងងឹត ដើម្បី​ងាយ​ស្រួល​មើល​នៅ​ពេល​យប់ និង​មិន​ឈឺភ្នែក! (មិន​បាច់​ដំឡើង tweak)

មិត្តអ្នកអាន ភាគច្រើន ប្រហែល​ជា​ប្រើ​ប្រាស់​ស្មាត​ហ្វូន​នៅ​ពេល​យប់ ជា​ពិសេស​ពេល​ចូល​គេង​ហើយ ក៏​អាច​​ឆ្លៀត​ចុច​បន្តិច ក៏​មាន​ដែរ ដូចនេះ​ អ្នក​ដែល​ចាប់​អារម្មណ៍​ទេ ថា​ពន្លឺ iPhone របស់អ្នក ដល់​ពេល​បិទ​ហើយ នៅ​តែ​មិន​ទាន់ងងឹតគ្រប់គ្រាន់ ហើយបើអ្នកសម្លឹងយូរ វាធ្វើឲ្យអ្នកឈឺភ្នែកតែម្តង។

គន្លឹះ​ដែល​ជួយ​ឲ្យ iPhone អ្នក​មាន​ផ្ទៃ​ពន្លឺ​អេក្រង់​កាន់​តែ​ងងឹត ដើម្បី​ងាយ​ស្រួល​មើល​នៅ​ពេល​យប់ និង​មិន​ឈឺភ្នែក! (មិន​បាច់​ដំឡើង tweak)

ដោយហេតុនេះហើយ ទើបយើងចង់ណែនាំមិត្តអ្នកអាន ពីគន្លឹះមួយ ដែលមិនសូវមានមនុស្សច្រើនទេ ដែល​ដឹង។ អ្នកអាចធ្វើតាមការបង្ហាញរបស់ ខេមបូ នៅខាងក្រោម ដើម្បីបិទពន្លឺផ្ទៃអេក្រង់របស់ iPhone អ្នកកាន់តែងងឹតជាងធម្មតា ដើម្បីងាយស្រួលមើលនៅទីងងឹត និងជួយសម្រួលដល់ភ្នែក មិនឲ្យពន្លឺខ្លាំងជះត្រូវភ្នែកអ្នកផងដែរ។

សូមអានការណែនាំខាងក្រោម ឲ្យបានច្បាស់លាស់៖

  • អ្នកត្រូវចូលទៅកាន់ Settings => General => Accessibility => Zoom បន្ទាប់អាចចុច Enable ត្រង់កន្លែង Zoom ដែលមាននៅលើគេនោះ
  • អូសចុះក្រោមបន្តិច ចូលទៅកាន់ Zoom Region រួចអ្នកត្រូវជ្រើសរើស Full Screen Zoom បន្ទាប់​អ្នកត្រូវប្រើម្រាម 3 ចុចលើផ្ទៃអេក្រង់ព្រមគ្នា 2 ដង ហើយត្រលប់ក្រោយ
  • ចូលទៅកាន់ Zoom Filter ម្តង ហើយអ្នកអាចជ្រើសយក Low Light ដើម្បីធ្វើឲ្យពន្លឺងងឹតជាង​ធម្មតា​បាន ដើម្បីងាយស្រួលមើល នៅពេលងងឹត និងមិនឈឺភ្នែក។

គន្លឹះ​ដែល​ជួយ​ឲ្យ iPhone អ្នក​មាន​ផ្ទៃ​ពន្លឺ​អេក្រង់​កាន់​តែ​ងងឹត ដើម្បី​ងាយ​ស្រួល​មើល​នៅ​ពេល​យប់ និង​មិន​ឈឺភ្នែក! (មិន​បាច់​ដំឡើង tweak)

នេះជាមុខងារមួយ ដែលល្អសម្រាប់មិត្តអ្នកអាន ដែលចូលចិត្ត អានអត្ថបទនានា នៅលើ iPhone ជា​ពិសេសនៅពេលយប់តែម្តង អ្នកអាចដំនើរការមុខងារនេះ ដើម្បីធ្វើឲ្យសម្លឺងមើលស្មាតហ្វូនបានយូរ ហើយមិនឈឺភ្នែកទៀតផង។​

  • ដោយ: Hong
  • 2:40 PM, 02 December
  • ប្រភព: cnet
  • Tag: ចំណេះដឹងទូទៅ