Mercelo ចូល​ហ្វឹកហាត់​វិញ​ក្រោយ​សម្រាក​មួយរយៈ​ដោយសារ​របួស​ភ្លៅ

កីឡា​៖​ក្លិប​អធិរាជ​ស Real Madrid បានប្រកាសថា កីឡាករ Mercelo នឹង​ចូល​លេង​បាន​វិញ​ក្នុងជំនួប​ជាមួយ​ក្លិប Getafe នា​ថ្ងៃ​សៅរ៍​បន្ទាប់ពី​ខ្សែការពារ​ស្លាប​ឆ្វេង​រូបនេះ​បាន​ត្រលប់មក​ចូល​ទីលាន​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្លិប​កាលពី​ថ្ងៃ​ចន្ទ​។

​    ​កីឡាករ សញ្ជាតិ​ប្រេ​ស៊ី​លវ័យ​២៧​ឆ្នាំ​រូបនេះ​ក៏​មិនបាន​ចូល​លេង​ឲ្យ​ក្លិប អធិរាជ​ស Real Madrid ក្នុងការ​ប្រកួត El Clasico ជាមួយនឹង​ក្លិប​អ្នកមាន​បុណ្យ Barcelona កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា កន្លងមក​ទៅ​ផងដែរ ដោយសារ​តែមាន​បញ្ហារ​បួស​ភ្លៅ​។​

​     របួស​មួយ​នេះ​ក៏បាន​ធ្វើ​ឲ្យ​ខ្សែការពារ Mercelo អាក់ខាន​ក្នុងការ​បង្ហាញខ្លួន​ឲ្យ​ក្លិប​អធិរាជ​ស Real Madrid ក្នុង​ព្រឹត្តិការណ៍ UEFA Championship ក្នុងជំនួប​ជាមួយ​ក្លិប​ShakhtarDonetsk​និង​នៅក្នុង​ក្របខ័ណ្ឌ​La Liga​របស់​អេ​ស្ប៉ា​ញ​ពេល​ប៉ះ​ក្លិប​Eibar កាលពី​សប្ដាហ៍​មុន ប៉ុន្តែ​សេចក្ដីរាយការណ៍​ចុងក្រោយ​បាន​ឲ្យ​ដឹងថា កីឡាករ​Mercelo​បានបង្ហាញ​ខ្លួន​ក្នុង​ទីលាន​ហ្វឹកហាត់​ជាមួយនឹង​មិត្ត​រួម ក្លិប​កាលពីដើម​សប្ដាហ៍ ហើយ​ខ្សែការពារ​មួយ​នេះ​នឹង​ចូល​លេង​បាន​វិញ​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​មក​ជំនួស​កន្លែង​របស់​ខ្សែការពារ Sergio Ramos​ដែល​កំពុងតែ​បញ្ហា​របួស​ស្មា​ខណៈដែល​ខ្សែការពារ​មួយរូប​ទៀត​គឺ Raphael Varane ក៏​កំពុងតែ​ស្ថិតក្នុង​ស្ថានភាព​ស្រពិចស្រពិល​ពី​បញ្ហា​របួស​របស់គេ​ផងដែរ​។​

 គួរ​បញ្ជាក់ថា​ក្លិប​អធិរាជ​ស​RealMadrid​កំពុងតែ​ជួប​បញ្ហា​រងរបួស ខ្សែការពារ​ជាច្រើន ខណៈដែល​នឹងត្រូវ​ទៅសួរសុខទុក្ខ​ក្រុម​ម្ចាស់ផ្ទះ​Cadiz ក្នុង​ពានរង្វាន់​Copadel Rey​វគ្គ​១៦​ចុងក្រោយ​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​៕

Mercelo ចូល​ហ្វឹកហាត់​វិញ​ក្រោយ​សម្រាក​មួយរយៈ​ដោយសារ​របួស​ភ្លៅ