ក្រុម​ភ្នំពេញ​ក្រោ​ន​វិល​មក​កម្ពុជាវិញ គ្រា​ដែលមាន​បញ្ហា​នៅ​ច្រកព្រំដែន

​កីឡា​៖​យោងតាម​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​ឲ្យ​ដឹងថា ក្រុម​ភ្នំពេញ​ក្រោ​ន​នឹង​វិល​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ បន្ទាប់ពី​មាន​បញ្ហា​តិចតួច​រឿង​លិខិតឆ្លងដែន​នៅ​ច្រកព្រំដែន​ភ្នំ​ដិ​ន គ្រា​ដែល​អ្នកត្រួតពិនិត្យ​នៅ​ទីនោះ​មិន​អនុញ្ញាតឱ្យ​កីឡាករ​បរទេស​របស់​ខ្លួន​ចូលទៅក្នុង​ប្រទេស​វៀតណាម​។​

​គួរ​បញ្ជាក់ថា ក្លិប​ភ្នំពេញ​ក្រោ​ន​មាន​គោលបំណង​ចង់ទៅ​បោះជំរុំ​ហ្វឹកហាត់​នៅប្រទេស​វៀតណាម​និង​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប​នៅក្នុង​ប្រទេសជិតខាង​មួយ​នេះ​ផងដែរ​៕

ក្រុម​ភ្នំពេញ​ក្រោ​ន​វិល​មក​កម្ពុជាវិញ គ្រា​ដែលមាន​បញ្ហា​នៅ​ច្រកព្រំដែន