បន្លែ និងផ្លែឈើដែលអាចកម្ចាត់ក្លៀកខ្មៅឲ្យប្រែជាស ១០០%

តើអ្នកចង់ឲ្យ​ក្លៀកខ្មៅ​ប្រែជាសតាមបែបធម្ម​ជាតិ​ដែរទេ? អ្នកជំនាញ​បានណែនាំ​ថា ផ្លែឈើ និងបន្លៃ​ជាសមាសធាតុផ្សំ​ដ៏ប្រសើរបំផុត ប្រើលើ​ស្បែកដើម្បី​ជម្រះ​តំបន់​ស្បែកខ្មៅ។ ប្រភេទផ្លែឈើ​ដូច​ជា ក្រូចឆ្មា, ប៉េងប៉ោះ និងត្រសក់​មានផ្ទុកនូវបរិមាណ​វីតាមីន C ដែលធ្វើឲ្យស្បែក​របស់អ្នក​ស្រស់ស្អាត។
 
បន្លែ និងផ្លែឈើដែលអាចកម្ចាត់ក្លៀកខ្មៅឲ្យប្រែជាស ១០០%
ម្យ៉ាង​វិញទៀត ប៉េងប៉ោះ​ជាប្រភេទ​បន្លែដែើអាចជួយ​ឲ្យស្បែក​ខ្មៅប្រែជាស​នៅ​ពេលប្រើវាលាប​ដោយផ្ទាល់​លើស្បែកក្លៀក។ ការប្រើផ្លែឈើ និងបន្លែឲ្យ​បាន ២ដង​ក្នុង ១ខែ នឹងមិន​ប៉ះពាល់​អាក្រក់លើ​ស្បែក តែថែមទាំង​ជួយកម្ចាត់​បញ្ហាស្បែក​បានយ៉ាង​ល្អទៀតផង។
តែទោះបីជាយ៉ាងណា​ក៏ដោយ អ្នកជំនាញបាន​និយាយថា ត្រូវឲ្យមាន​ភាពប្រុងប្រយ័ត្ន​ចំពោះស្បែក ក្រោយពេល​ប្រើប្រាស់​ឱសថទាំង​នេះលើក្លៀករួច។ មិនត្រូវ​កោររោមក្លៀក​ក្រោយពេល​លាបសមាសធាតុផ្សំ​ពីធម្មជាតិ​រួចឡើយ។
មិនត្រូវបាញ់​ទឹកអប់ ឬស្ព្រាយ៏​លើក្លៀកក្រោយពេល​ប្រើឱសថធម្មជាតិ​រួច។ ហើយក៏កុំភ្លេចងូតទឹកក្តៅឧណ្ឌៗ និងមិនត្រូវពាក់​អាវតឹងពេក ព្រោះវានឹង​បណ្តាលឲ្យ​រលាកក្លៀក។
បន្ទាប់ពី​បានអនុវត្តវិធីសាស្ត្រ​ខាងលើ ក្លៀករបស់អ្នក​នឹងទន់ ហើយ​សស្រស់ស្អាត។ ដូច្នេះ តើអ្នក​នៅចាំអីទៀត? ខាងក្រោមនេះ​ជាប្រភេទផ្លែឈើ និងបន្លែ​ដែល​អាចលាប​លើក្លៀក ដើម្បី​កម្ចាត់​ស្បែកខ្មៅ៖
ក្រូចឆ្មា
ក្រូចឆ្មា​ជាផ្លែឈើដ៏មានប្រសិទ្ធិភាព​មួយប្រភេទ​ដែលអាច​ជួយឲ្យស្បែក​សបានឆាប់រហ័ស។ ហាន់ក្រូចឆ្មា​ស្រស់ពាក់​កណ្តាល រួចម៉ាស្សា​ដោយធ្វើចលនា​ជារង្វង់លើក្លៀក។ រង់ចាំរហូត​ដល់​ទឹកក្រូច​ស្ងួត ហើយធ្វើវាម្តង​ទៀត។ អនុវត្តវិធីនេះ​ឲ្យបាន ២ដងក្នុង ១ខែ ដើម្បីធ្វើឲ្យស្បែក​ក្លៀកសស្រស់​ស្អាត។
ត្រសក់
ប្រើទឹកត្រសក់​ម៉ាស្សាលើក្លៀក។ ដាក់ទឹកត្រសក់​ក្លាសេឲ្យត្រជាក់ រួចលាយជាមួយនឹង​ទឹកដោះគោជូរ​បន្តិច ហើយលាប​លើក្លៀក។ ក្រោយរយៈ​ពេល ១៥នាទី លាងសម្អាត​ក្លៀក​ចេញ​ដោយ​ទឹកត្រជាក់។
ដំឡូងបារាំង
ចម្រាញ់យក​ទឹកពីដំឡូងបារាំង​ដោយកិនដំឡូង​ឲ្យម៉ត់។ លាបទឹកវាលើ​ក្លៀក ហើយរង់ចាំរ​ហូតដល់​ស្ងួតរយៈ​ពេល ១៥នាទី។ នៅពេលវា​ស្ងួត ជូត​សមាសធាតុ​ចេញពីក្លៀក​ដោយ​ប្រើកន្សែង​ពោះគោ​សើម ហើយ​ទន់។ លាងសម្អាតក្លៀក​ដោយទឹកត្រជាក់ និងអនុវត្តម្តងទៀត​ក្រោយរយៈ​ពេល ១៥ថ្ងៃ។
សំបកក្រូច
កិនសំបកក្រូច​ឆ្មាឲ្យម៉ត់។ បន្ថែម​ទឹកក្រូចឆ្មា ៣ស្លាបព្រាបាយ​ចូល។ លាបវាលើក្លៀក ដើម្បីកម្ចាត់​បញ្ហាស្បែកខ្មៅ​យ៉ាងមាន​ប្រសិទ្ធិភាព។
ផ្លែប៉ោម
ទឹកផ្លែប៉ោម​ជាសមាសធាតុផ្សំ​ដ៏អស្ចារ្យ ជួយ​កម្ចាត់​បញ្ហាក្លៀក​ខ្មៅ។ វត្តមាន​នៃប្រូតេអ៊ីន និងវីតាមីន​នៅក្នុងផ្លែប៉ោម​អាចធ្វើឲ្យស្បែក​របស់អ្នក​សស្រស់ស្អាត​បានយ៉ាងឆាប់​រហ័ស។
ប៉េងប៉ោះ
កិនប៉េងប៉ោះ​ឲ្យម៉ត់។ លាបទឹក​ប៉េងប៉ោះលើក្លៀក​ខ្មៅ។ រង់ចាំរហូត​ដល់​វាស្ងួត បន្ទាប់មក​លាបទឹក​ប៉េងប៉ោះថែម។ ទឹកបន្លែនេះ​មានប្រសិទ្ធិភាព​ក្នុងការព្យាបាល​បញ្ហាក្លៀកខ្មៅ។
ម្នាស់
ប្រើដុំម្នាស់ម៉ាស្សា​លើក្លៀក​រយៈពេល ១០នាទី។ នៅពេលទឹក​ម្នាស់ស្ងួត ជូតក្លៀក​ចេញដោយប្រើ​ក្រណាត់​ស្បៃត្រាំ​ទឹកដោះគោ។ សមាសធាតុ​ទាំងពីរនេះ​នឹងជួយកម្ចាត់​បញ្ហា​ក្លៀកខ្មៅ​ក្នុងរយៈពេល ១សប្តាហ៏៕
ដោយ៖ ដារ៉ា
ប្រភព៖  boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បន្លែ និងផ្លែឈើដែលអាចកម្ចាត់ក្លៀកខ្មៅឲ្យប្រែជាស ១០០%