ចិត្តសឿងមែន! បុរសប្រមឹកម្នាក់ សម្រេចចិត្ត ដាក់ច្រវាក់.ក ខ្លួនឯង នៅក្នុងផ្ទះ ដើម្បីផ្តាច់ស្រា

ចិន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសប្រមឹក ជនជាតិចិន វ័យ៣០ឆ្នាំម្នាក់ មានឈ្មោះថា Zhang Rui មកពីទីក្រុង Bengbu ខេត្ត Anhui ប្រទេសចិន ដែលធ្លាប់ជាអ្នកជំនាញ បើកបររថយន្ត បានសម្រេចចិត្ត ដាក់ច្រវាក់.ក ខ្លួនឯង នៅក្នុងបន្ទប់តូចមួយ ដើម្បីផ្តាច់ស្រា។

ចិត្តសឿងមែន! បុរសប្រមឹកម្នាក់ សម្រេចចិត្ត ដាក់ច្រវាក់.ក ខ្លួនឯង នៅក្នុងផ្ទះ ដើម្បីផ្តាច់ស្រា
លោក Zhang Rui

កាលពី៦ខែមុន ជីវិតរបស់លោក Zhang បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែ ការញៀននឹងស្រា។ រហូតមកដល់ បច្ចុប្បន្ននេះ ដោយសារតែជ្រុលខ្លួន និងគ្មានជម្រើស លោក Zhang ក៏សម្រេចចិត្ត ដាក់ច្រវាក់.ក ខ្លួនឯង នៅក្នុងបន្ទប់តូចមួយ តែម្តង រង់ចាំរហូតដល់ គាត់អាចផ្តាច់ស្រា បានសម្រេច។

ប្រភពដដែល បានឲ្យដឹងទៀតថា លោក Zhang ត្រូវបានចងភ្ជាប់ ជាមួយនឹងច្រវាក់ ប្រវែង ៤ម៉ែត្រ ដោយមាន ចាក់សោរ ត្រឹមត្រូវ។ គាត់អាចដើរ នៅក្នុងបន្ទប់នោះបាន ប៉ុន្តែមិនអាចចេញ ពីបន្ទប់នោះ បានឡើយ។

ចិត្តសឿងមែន! បុរសប្រមឹកម្នាក់ សម្រេចចិត្ត ដាក់ច្រវាក់.ក ខ្លួនឯង នៅក្នុងផ្ទះ ដើម្បីផ្តាច់ស្រា

ដោយសារតែ ស្ថិតនៅក្នុងបន្ទប់ ដ៏តូចមួយ តែម្នាក់ឯង លោក Zhang កម្រនឹងដេកណាស់ ហើយគាត់ហូបតែ នំប៉ាវមួយដុំ និងទឹកធម្មតាប៉ុណ្ណោះ សម្រាប់របរអាហារ មួយពេល។

ទោះបីជាយ៉ាងណាក៏ដោយ លោក Zhang ក៏មានកុំព្យូទ័រ Laptop មួយផងដែរ ដើម្បីការកំសាន្តផ្សេងៗ។

យ៉ាងណាក៏ដោយ មានពេលខ្លះ លោក Zhang បានប្រែជាខឹងសម្បារ យ៉ាងខ្លាំង និងព្យាយាម ដោះមេសោរ និងច្រវាក់ ចេញពី.ក របស់គាត់ទៀតផង។

បើតាមសម្តីម្តាយ របស់លោក Zhang បាននិយាយថា គាត់មិនដឹងថា តើលោក Zhang ត្រូវជាប់ឃុំបែបនេះ រហូតដល់ ពេលណាឡើយ ប៉ុន្តែមានតែវិធីនេះ តែមួយគត់ ដែលអាចធ្វើឲ្យ កូនប្រុសរបស់គាត់ ត្រលប់មក ដូចដើមវិញបាន៕

ចិត្តសឿងមែន! បុរសប្រមឹកម្នាក់ សម្រេចចិត្ត ដាក់ច្រវាក់.ក ខ្លួនឯង នៅក្នុងផ្ទះ ដើម្បីផ្តាច់ស្រា
ចិត្តសឿងមែន! បុរសប្រមឹកម្នាក់ សម្រេចចិត្ត ដាក់ច្រវាក់.ក ខ្លួនឯង នៅក្នុងផ្ទះ ដើម្បីផ្តាច់ស្រា
ចិត្តសឿងមែន! បុរសប្រមឹកម្នាក់ សម្រេចចិត្ត ដាក់ច្រវាក់.ក ខ្លួនឯង នៅក្នុងផ្ទះ ដើម្បីផ្តាច់ស្រា
ចិត្តសឿងមែន! បុរសប្រមឹកម្នាក់ សម្រេចចិត្ត ដាក់ច្រវាក់.ក ខ្លួនឯង នៅក្នុងផ្ទះ ដើម្បីផ្តាច់ស្រា
ចិត្តសឿងមែន! បុរសប្រមឹកម្នាក់ សម្រេចចិត្ត ដាក់ច្រវាក់.ក ខ្លួនឯង នៅក្នុងផ្ទះ ដើម្បីផ្តាច់ស្រា

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ចិត្តសឿងមែន! បុរសប្រមឹកម្នាក់ សម្រេចចិត្ត ដាក់ច្រវាក់.ក ខ្លួនឯង នៅក្នុងផ្ទះ ដើម្បីផ្តាច់ស្រា已关闭评论
  • 343 views
  • Hide Sidebar
    A+
Publish on:2015/12/02  Category:ប្លែកៗ