​ដំណាក់កាល​ទាំង ៣ នៃ​ការ​សម្រាល​

​ដំណាក់កាល​ទាំង ៣ នៃ​ការ​សម្រាល​

​សម្រាប់​ស្ត្រី ដែល​នឹង​ក្លាយ​ជា​ម្តាយ​គេ​ជា​លើកដំបូង ការ​សម្រាលកូន​ជា​មធ្យម ប្រហែល​ជា​ចំណាយពេល ១៥ ម៉ោង ប៉ុន្តែ អ្វី​ដែល​កើតឡើង​ជា​ញឹកញាប់​នោះ គឺ​ច្រើន​ជាង ២០ ម៉ោង​ទៅ​ទៀត (​ស្ត្រី​ដែល​ធ្លាប់​សម្រាលកូន តាម​ធម្មជាតិ​ពីមុន​មក​ហើយ ជា​មធ្យម​ត្រូវការ​តែ ៨​ម៉ោង​ទេ​)​។ ដំណើរការ​នៃ​ការ​សម្រាល  ត្រូវបាន​បែងចែក ជា​បី​ដំណាក់កាល​សំខាន់ៗ​។ ខាងក្រោម​នេះ គឺជា​ការបកស្រាយ​ខ្លីៗ ដែល​និយាយ​អំពី​ការ​សម្រាលកូន ៖

​ដំណាក់កាល​ទី​មួយ​
​ដំណាក់កាល​ទី​មួយ ចាប់ផ្តើម​នៅ​ពេល​ស្បូន ចាប់ផ្តើម​កន្ត្រាក់ ដើម្បី​បើក​មាត់ស្បូន ហើយ​វា​នឹង​បញ្ចប់​វិញ នៅពេល​មាត់ស្បូន​បើក​អស់​។ ដំណាក់កាល​នេះ នៅ​បែងចែក​ជា​ពីរ​ទៀត​គឺ ការ​សម្រាល​ទាន់ពេល និង​ការ​សម្រាល​សកម្ម​។ វា​អាច​ជា​រឿង​បោក​បញ្ឆោត ដើម្បី​កំណត់​ឲ្យ​ច្បាស់​ថា ពេលណា ទើប​ការ​សម្រាល​ទាន់​ពេល​ចាប់ផ្តើម ព្រោះ​ការ​កន្ត្រាក់​ស្បូន ពេល​សម្រាល​ទាន់ពេលវេលា មានពេលខ្លះ ពិបាក​ក្នុង​ការ​ញែក​ឲ្យដាច់​ពី​ការ​កន្ត្រាក់ Braxton Hicks ខ្សោយ ដែល​ពេល​ខ្លះ អ្នក​ក៏​ធ្លាប់តែ​មាន​អាការៈ​បែបនេះ​ដែរ​។ បើសិនជា​មិន​មាន​ផលវិបាក ឬ​គ្រូពេទ្យ ឬ​ឆ្មប​មិន​ណែនាំ​ឲ្យ​អ្នក​ធ្វើ​អ្វី​ទេ ចូរ​អង្គុយ​ឲ្យ​ស្ងៀម រង់ចាំ​ការ​សម្រាល​ទាន់​ពេល​នៅ​ផ្ទះ​ទៅ​។ ចូរ​ប្រាកដថា អ្នក​បាន​ពិនិត្យ​ជាមួយ​គ្រូពេទ្យ ដើម្បី​ឲ្យ​ច្បាស់​អំពី​រឿង​នេះ​ហើយ​។ ការ​សម្រាល​ទាន់ពេល បញ្ចប់​បាន​នៅពេល​មាត់ស្បូន​បើក​បាន ៤ សង់ទីម៉ែត្រ ហើយ​ដំណើរការ​នឹង​ចាប់ផ្តើម បង្កើន​ល្បឿន​ទៅ​មុខ​ទៀត​។ ស្ថិត​ត្រង់​ចំណុច​នេះ​ដែរ អ្នកនឹង​ឈាន​ជើង ចូល​ក្នុង​ដំណាក់កាល​មួយទៀត ឈ្មោះថា ដំណាក់​សម្រាល​សកម្ម​។ ការ​កន្ត្រាក់​ស្បូន នឹង​កាន់តែ​ច្រើនឡើងៗ យូរ​ទៅៗ និង​ខ្លាំង​ទៅៗ​ហើយ​។

​ផ្នែក​ចុងក្រោយ នៃ​ដំណាក់កាល​សកម្ម (​នៅពេល​មាត់ស្បូន​បើក​ចាប់ពី ៨ ទៅ ១០ សង់ទីម៉ែត្រ​) គេ​ឲ្យឈ្មោះ​វាថា Transition Period ព្រោះ​វា​ជា​កំណត់សម្គាល់ ដែល​ត្រូវ​ឆ្លង​ចូល​ដំណាក់កាល​ទី​ពីរ នៃ​ការ​សម្រាល​។ នេះ​គឺជា​ផ្នែក​ដ៏​ធ្ងន់ធ្ងរ​បំផុត នៃ​ដំណាក់កាល​ទីមួយ ជាមួយនឹង​ការ​កន្ត្រាក់​ស្បូន​ដ៏​ខ្លាំងក្លា ដែល​កើតឡើង​ជា​រៀងរាល់ ២ នាទី​កន្លះ​ទៅ ៣ នាទី ហើយ​ចុងក្រោយ​មួយ​នាទី ឬ​ច្រើន​ជាង​នេះ​។

​ដំណាក់កាល​ទី​ពីរ​
​នៅពេល​មាត់ស្បូន បើក​ពេញលេញ​ហើយ ដំណាក់កាល​ទី​ពីរ នៃ​ការ​សម្រាល​ក៏​ចាប់ផ្តើម​ដែរ មានន័យ​ថា កូន​ត្រូវ​កើតចេញ​។ ដំណាក់កាល​នេះ ក៏​ត្រូវបាន​គេ​ហៅថា ដំណាក់​ការ​រុញចេញ​ផងដែរ ហើយ​វា​អាច​ចំណាយពេល យ៉ាង​យូរ​ពី​ច្រើន​នាទី ទៅ​ពីរ​បី​ម៉ោង​។ វា​ទំនងជា​លឿន​ជាង​នេះ បើសិន​ជា​អ្នក ធ្លាប់​សម្រាលកូន តាម​ធម្មជាតិ​ពីមុនមក​។

​ក្បាល​កូន នឹង​បន្ត​រុញចេញ រហូត​ដល់​មើលឃើញ​ក្បាល​របស់​គេ នៅក្រៅ​ស្បូន​តែម្តង​។ ក្រោយ​ពី​ក្បាល​កូន​ចេញ​រួច​ហើយ ឆ្មប ឬ​គ្រូពេទ្យ នឹង​បូមទឹក​ដែល​ដក់​ក្នុង​មាត់ និង​ច្រមុះ​របស់​កូន​ចេញ​។ បន្ទាប់មក ក្បាល​របស់​គេ នឹង​ត្រូវ​ទាញ​ឲ្យ​ងាក​មក​ចំហៀង ដើម្បី​ដោះ​ស្មា​ចេញ​។ នៅពេល​ស្បូន​កន្ត្រាក់ បន្ទាប់មកទៀត គ្រូពេទ្យ​នឹង​សង្កត់​ពោះ​របស់​អ្នក ដើម្បី​អាច​ដោះ​ស្មា​កូន​បាន ហើយ​បន្ទាប់មក រាងកាយ​កូន​ទាំងអស់ នឹង​ចេញ​ក្រៅ​តែ​ម្តង​។​

​ឥឡូវនេះ អ្នក​ប្រហែលជា​មាន​អារម្មណ៍​ដូចជា ភ្ញាក់ផ្អើល​ខ្លាំង កោតសរសើរ រីករាយ លែង​ជឿ និង​ជឿ​ខ្លាំងក្លា​តែ​ម្តង​ថា អ្វីៗ​ចប់សព្វគ្រប់​អស់ហើយ​។ អ្នក​ប្រហែលជា​អស់កម្លាំង ឬ​មាន​កម្លាំង​ពេញ ហើយ​ក៏​លែង​មាន​អារម្មណ៍ ចង់​ដេក​ទៀតហើយ​ដែរ​។

​ដំណាក់កាល​ទី ៣
​ដំណាក់​សម្រាល​ចុងក្រោយ ចាប់ផ្តើម​ភ្លាមៗ ក្រោយ​ពី​សម្រាលកូន​ចេញរួច នោះ​គឺ​ការទម្លាក់​សុក​។ ការ​កន្ត្រាក់​ស្បូន នៅ​ដំណាក់កាល​ទី​បី​នេះ មាន​លក្ខណៈ​តិចតួច​ទេ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។