បាក់តេរី​នៅក្នុង​មាត់ មាន​ច្រើន​ជាង​មនុស្ស រស់នៅ​លើ​ផែនដី​

បាក់តេរី​នៅក្នុង​មាត់ មាន​ច្រើន​ជាង​មនុស្ស រស់នៅ​លើ​ផែនដី​

​តើ​អ្នកដឹង​ទេ​ថា បាក់តេរី​នៅក្នុង​មាត់​របស់​អ្នក មាន​ច្រើន​ជាង​មនុស្ស ដែល​រស់នៅ​លើ ផែនដី​យើង​នេះ​ទៅទៀត​?

​ហើយ​វា​គឺជា​មូលហេតុ ដែល​យើង​ចាំបាច់ ត្រូវ​ចេះ​ថែទាំ​សុខភាព​មាត់​ធ្មេញ ឲ្យបាន​ល្អ ដែល​ចាប់ផ្តើម​ឡើង​ជាមួយ​នឹង​ការ​ដុស និង​សម្អាត​ធ្មេញ​របស់​អ្នក យ៉ាងហោច​ណាស់​ពីរដង​ក្នុង​មួយ​ថ្ងៃ​។ ប៉ុន្ដែ ក្នុង​មាត់​របស់​អ្នក មិនមែន​មាន​តែ​ធ្មេញ​ប៉ុណ្ណោះ​ទេ​។ ចូរ​គិត​អំពី​អណ្តាត ថ្ពាល់ និង​ជា​ពិសេស កន្លែង​ដែល​អ្នក​ពិបាក លូក​ទៅ​ដល់ - ទាំងអស់នោះ គឺ​កំពុងតែ​ក្លាយជា ចំណី​របស់​បាក់តេរី​ហើយ ទោះបីជា​អ្នក ខិតខំ​ដុស​សម្អាត​មាត់​ធ្មេញ យូរ​ប៉ុណ្ណា​ក៏​ដោយ ក៏​អ្នក​នៅ​តែ​មិនអាច កម្ចាត់​បាក់តេរី​ទាំងអស់​នោះ​បាន​ឡើយ​។

សូម​សាកល្បង​ជាមួយនឹង ទឹក​ថ្នាំ​ខ្ពុរមាត់ ពីព្រោះ​វា​អាច​ជ្រៀតចូល​ទៅគ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​មាត់​របស់​អ្នក ដើម្បី​សម្លាប់​មេរោគ​ទាំងឡាយ ដែល​សេសសល់ ក្រោយ​អ្នក​ដុសធ្មេញ​រួច​។ ហើយ​ការសម្អាត​មាត់​ធ្មេញ ពីរ​ដង​ក្នុង​មួយថ្ងៃ រៀងរាល់ថ្ងៃ ជាមួយ​នឹង​ទឹក​ថ្នាំ​ខ្ពុរមាត់ អាចជួយ​ការពារ​សុខភាព​មាត់​ធ្មេញ​របស់​អ្នក ប្រឆាំង​នឹង​មេរោគ​ក្នុង​រយៈពេល ២៤ ម៉ោង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។