នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​ជនសង្ស័យ ៣ នាក់ រួមជាមួយ​ថ្នាំញៀន ១៧ កញ្ចប់​

Sanofi

ខេត្តកណ្តាល​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង ខេត្តកណ្តាល បាន​ចាប់ខ្លួន​ជនសង្ស័យ ៣ នាក់ ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដើម្បី​ចែកចាយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៥ វេលា​ម៉ោង ២២ និង ២២ នាទី នៅ​ចំណុច​ភូមិ​ព្រែក​ថ្មី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ។​
​លោក​វរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង បានឱ្យដឹងថា ជនសង្ស័យ​មាន ៣ នាក់ រួមមាន ៖ ទី ១ មានឈ្មោះ ម៉ើ សុខ​ផន ហៅ ខ្វិន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រែក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

ទី ២ មានឈ្មោះ រ៉េត សំណាង ភេទ​ប្រុស អាយុ ២៦ ឆ្នាំ មុខរបរ​នេសាទ​ត្រី រស់នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

ទី ៣ ឈ្មោះ ទី គឹម​សុង ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​នេសាទ​ត្រី រស់នៅ​ភូមិ​តា​ឯក ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។​

លោក​អធិការនគរបាល​ស្រុក​បាន​មានប្រសាសន៍ថា តាម​បញ្ជា​ពី​ឯកឧត្តម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​ខេត្ត សមត្ថកិច្ច​ប​ង្គ្រា​ប​បាន​ករណី​គ្រឿងញៀន​ខាងលើ​ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់ រួមជាមួយ​ម្ស៉ៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន ១៧ ក​ញ្ចា​ប់​តូច និង ១ កញ្ចប់​ធំ ម៉ូតូ ១ គ្រឿង ម៉ាក​គុប​សេ ៥០ ពណ៌​ស្លែ គ្មាន​ស្លាក​លេខ ពិល​ពាក់​ក្បាល ១ និង ឧបករណ៍​សម្រាប់​វេច​ខ្ចប់​មួយចំនួន ៕ ភ្នាក់ងារ​នៅ​ខេត្តកណ្តាល (​ប្រភពពី TV5)



  

Related