Gigi Hadid, Lily និង Joan Smalls ស្រាត​ព្រម​គ្នា​ផ្សព្វផ្សាយ​ម៉ាក​​ស្បែក​ជើង

Gigi Hadid, Lily និង Joan Smalls ស្រាត​ព្រម​គ្នា​ផ្សព្វផ្សាយ​ម៉ាក​​ស្បែក​ជើង

តារា​ម៉ូដែល​វ័យ​ក្មេង​កំពុង​ឡើង​កូដ Gigi Hadid, Lily Aldridge និង Joan Smalls ត្រូវ​បាន​​​ក្រុមហ៊ុន​ម៉ាក​ស្បែកជើង Stuart Weitzman ជ្រើសរើស​ជា​​តំណាង​ថត​យុទ្ធនាការ​​​ផ្សព្វផ្សាយ​ម៉ូដ​ស្បែកជើង​​សម្រាប់​និទាឃៈរដូវ​ឆ្នាំ​២០១៦។

 

Gigi Hadid, Lily និង Joan Smalls ស្រាត​ព្រម​គ្នា​ផ្សព្វផ្សាយ​ម៉ាក​​ស្បែក​ជើង

 Joan Smalls (ឆ្វេង), Gigi Hadid (កណ្ដាល)និង Lily Aldridge (ស្ដាំ)

 

​​​​​Stuart Weitzman​ ជា​ក្រុមហ៊ុន​ស្បែកជើងកែង​របស់​អាមេរិក​ដែល​មាន​លោក ​​​​ Stuart Weitzman​ ជា​អ្នក​ច្នៃ​ផ្ទាល់។ ក្នុង​យុទ្ធនាការ​នេះ​មាន​លោក​ Mario Testinoជា​អ្នក​រៀបចំ​ថត​ឲ្យ​តារា​ទាំង​៣។ រូប​ស​ខ្មៅ​មួយ​សន្លឹក​ដែល​ជា​តំណាង​សម្រាប់​ផ្សព្វផ្សាយ Gigi , Lily និង Joan តម្រូវ​ដោះ​សំលៀកបំពាក់​ទាំងអស់​​​ពាក់​តែ​ស្បែក​ជើងកែង​ម៉ាក ​​​​ Stuart Weitzmanនិង​ឱប​គ្នា​ទាំង​បី​នាក់។

 

ក្រោយ​ចប់​សកម្មភាព​ថត Gigi Hadidក៏​បាន​បង្ហោះ​រូប​ស​ខ្មៅ​នោះ​ចូល​ទៅ​បណ្ដាញ​សង្គម​ Instagramនិង​សរសេរ​ភ្ជាប់​ថា៖​”ពិត​ជា​រំភើប​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ @StuartWeitzman SS16 ។ ស្បែកជើង​ល្អ ក្រុម​ល្អ​និង​ថ្ងៃ​ល្អ”។ ក្រៅ​ពី​រូប​ស​ខ្មៅ​ស្រាត​ននលគក​មួយ​សន្លឹក​នេះ ពួក​គេ​ក៏​បាន​ថត​រូបផ្សព្វផ្សាយ​មាន​សំលៀកបំពាក់​ត្រឹមត្រូវ​ដែរ។

 

Gigi Hadid, Lily Aldridgeនិង Joan Smalls គឺ​ជា​​មិត្ត​រួម​អាជីព​ជាមួយ​គ្នា ហើយ​ក៏​ជា​មិត្ត​ស្និទ្ធស្នាល​ជាមួយ​តារា​ចម្រៀង Taylor Swift និង Selena Gomez ផង​ដែរ ៕ ​​

 

Gigi Hadid, Lily និង Joan Smalls ស្រាត​ព្រម​គ្នា​ផ្សព្វផ្សាយ​ម៉ាក​​ស្បែក​ជើង

 

Gigi Hadid, Lily និង Joan Smalls ស្រាត​ព្រម​គ្នា​ផ្សព្វផ្សាយ​ម៉ាក​​ស្បែក​ជើង

 

 

ចុចអាន៖Selena Gomez បង្ហាញ​ក្បាល​សុដន់​ពេល​ថតរូប​ឲ្យ​ទស្សនាវដ្ដី

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail

​​​