អាយស៊ីស៊ី-អង្គរ បើកកិច្ចប្រជុំបច្ចេកទេសលើកទី២៥ និងប្រជុំពេញអង្គលើកទី២២ នៅអាជ្ញាធរជាតិអប្សរា

សៀមរាប ៖ គណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ហៅកាត់ថា “អាយស៊ីស៊ី-អង្គរ / ICC-Angkor” បានចាប់ផ្តើមកិច្ចប្រជុំបច្ចេកទេសរបស់ខ្លួន នៅព្រឹកថ្ងៃទី២¬ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥នេះ ដែលមានរយៈពេល ២ថ្ងៃ នៅឯសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំនេះ ប្រារព្ធឡើងក្រោមអធិបតីភាព សហប្រធាន អាយស៊ីស៊ី ភាគីជប៉ុន លោក Takahisa TSUGAWA រដ្ឋមន្ត្រីអនុប្រធានបេសកកម្ម នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងលោក Romain LOUVET ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការ និងកិច្ចការវប្បធម៌ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពី ប្រតិភូ ភ្ញៀវជាតិ  អន្តរជាតិ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពអ្នកពាក់ព័ន្ធ សរុបប្រមាណជា ៣០០រូប។

បើតាមប្រសាសន៍របស់លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងផ្តោតសំខាន់ទៅលើការត្រួតពិនិត្យ ការងាររបស់ក្រុមបច្ចេកទេស ក្នុងកិច្ចការជួសជុលនិងអភិរក្សប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរ ។ ហើយក្នុងនោះដែរ ក្រុមអ្នកជំនាញជាន់ខ្ពស់ផ្នែកវប្បធម៌ បុរាណវិទ្យា នឹងលើកឡើងអំពីការអភិវឌ្ឍប្រកបដោយចីរភាព នឹងត្រួតពិនិត្យ ទៅលើការអនុវត្ត អនុសាសន៍នានា ដែលគណៈកម្មាធិការនេះ នឹងបានអនុម័ត កាលពីកិច្ចប្រជុំបច្ចេកទេសលើកទី២៤ និងកិច្ចប្រជុំពេញអង្គលើកទី២១ កន្លងទៅ ។

លោកបានបន្ដឲ្យដឹងថា ជាមួយគ្នានេះកិច្ចប្រជុំក៏ នឹងនិយាយអំពីកិច្ចការស្រាវជ្រាវថ្មីៗផ្នែកបុរាណវិទ្យា និងគម្រោងអភិរក្សជាបន្តទៀត ផងដែរ ។ ហើយជាចុងបញ្ចប់ គណៈកម្មាធិការដែលប្រមូលផ្តុំដោយ ស្ថាបត្យករ វិស្វករ បុរាណវិទូ អ្នកស្រាវជ្រាវ និងអ្នកបច្ចេកទេស ជំនាញផ្សេងៗនេះ នឹងអនុម័ត អនុសាសន៍រួម សម្រាប់ក្រុមបច្ចេកទេស យកទៅអនុវត្តជាបន្ត៕

អាយស៊ីស៊ី-អង្គរ បើកកិច្ចប្រជុំបច្ចេកទេសលើកទី២៥ និងប្រជុំពេញអង្គលើកទី២២ នៅអាជ្ញាធរជាតិអប្សរា

អាយស៊ីស៊ី-អង្គរ បើកកិច្ចប្រជុំបច្ចេកទេសលើកទី២៥ និងប្រជុំពេញអង្គលើកទី២២ នៅអាជ្ញាធរជាតិអប្សរា

អាយស៊ីស៊ី-អង្គរ បើកកិច្ចប្រជុំបច្ចេកទេសលើកទី២៥ និងប្រជុំពេញអង្គលើកទី២២ នៅអាជ្ញាធរជាតិអប្សរា