CNRP៖ ដីកាចាប់ខ្លួន លោក សម រង្ស៊ី ជាបន្តបន្ទាប់មាន លក្ខណៈនយោបាយ សុទ្ធសាធ

ភ្នំពេញ៖ អ្នកនំាពាក្យ គណបក្សសង្គ្រោះជាតិ (CNRP) លោក យ៉ែម ប៉ុញ្ញឫទ្ធិ បានថ្លែងថា ចំពោះដីការបស់ តុលាការ ជាបន្តបន្ទាប់ ឲ្យបង្គាប់ចាប់ខ្លួន និងកោះបំភ្លឺជាច្រើនលើក ជាច្រើនសារ គឺពាក់ព័ន្ធនយោបាយ ដែលបាន កើតមានឡើង នៅក្នុងរយៈពេលចុងក្រោយនេះ។

លោក យ៉ែម ប៉ុញ្ញឫទ្ធិ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥នេះថា ករណីលើបណ្តឹងកោះអញ្ជើញ របស់លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិ និងប្រធានក្រុម តំណាងរាស្ត្រ ភាគតិចក្នុងរដ្ឋសភាជាច្រើនលើក ហើយមានការលើកលែងទោស ជាបន្តបន្ទាប់នោះ គណបក្ស សង្គ្រោះជាតិ យល់ឃើញថាមានលក្ខណៈ នយោបាយសុទ្ធសាធ លើស្ថានភាពនយោបាយនៅកម្ពុជា នាពេល បច្ចុប្បន្ន។

លោក យ៉ែម ប៉ុញ្ញឬទ្ធិ ដែលជាអ្នកនំាពាក្យក្នុងរដ្ឋសភាផង នោះបន្តថា  មិនទាន់ឲ្យដឹងថាមេធាវីលោក សម រង្ស៊ី នឹងចួលរួមបំភ្លឺនៅមុខតុលាការ ឬយ៉ាងណានោះទេ ព្រោះថាបណ្តឹងដែលទើបនឹងកោះ អញ្ជើញថ្មីនេះ មិនទាន់ ដឹងព័តមាន គ្រប់ជ្រុងជ្រោយនៅឡើយ ។

ដីការបស់អយ្យការអមសាលាដំបូងកោះហៅលោក សម រង្ស៊ី ធ្វើឡើងតាមពាក្យបណ្តឹង របស់លោក គី តិច មេធាវី តំណាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ពីដំណើររឿងលោក សម រង្ស៊ី បទបរិហាកេរ្តិ៍ សម្តេច តាមរយៈសង្គម ហ្វេសប៊ុក កាលពីថ្ងៃទី ១៧ វិច្ឆិកា ឆ្នាំ២០១៧  ៕

CNRP៖ ដីកាចាប់ខ្លួន លោក សម រង្ស៊ី ជាបន្តបន្ទាប់មាន លក្ខណៈនយោបាយ សុទ្ធសាធ