លោកអគ្គស្នងការរង ទូច ណារ៉ុថ ស្នើឲ្យកម្លាំង ពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ ធានាសុវត្ថិភាព ក្នុងពិធីបុណ្យ សមុទ្រខេត្តកំពត

កំពត៖ លោកទូច ណារ៉ុថ អគ្គស្នងការរង នគរបាលជាតិ ស្នើឲ្យកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងពាក់ព័ន្ធផ្សេងៗទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាសុវត្ថិភាព ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកកំសាន្តលេង ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត ថ្ងៃទី១១,១២ និង១៣ ខែធ្នូ ឆ្នាំ២០១៥ ប៉ុន្មានថ្ងៃខាងមុខទៀតនេះ។

  ការស្នើរ របស់លោកអគ្គស្នងការរង នគរបាលជាតិនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យសមុទ្រខេត្តកំពត ក្នុងសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តកំពត។

ក្នុងការប្រជុំនេះ មានការចូលរួមពី លោកអភិបាលរងខេត្ត មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងថ្នាក់ដឹកនាំកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ មកពីបណ្តាខេត្តពាក់ព័ន្ធ ដូចជា:ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កោះកុង និងខេត្តព្រះសីហនុ ព្រទាំងប្រធានមន្ទីរក្នុងខេត្តកំពត ដែលពាក់ព័ន្ធមួយចំនួន។

លោកទូច ណារ៉ុថ សំនូមពរដល់ថ្នាក់ដឹកនាំខេត្តកំពត ធ្វើយ៉ាងណា នៅតាមដងផ្លូវសាធារណៈនានា ត្រូវបំពាក់ប្រព័ន្ធឃោសនស័ព្ទ ដើម្បីផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ ឬក៏ជួបឧបត្តិហេតុផ្សេងៗ ដែលបានកើតឡើង ក្នុងអំឡុងថ្ងៃបុណ្យសមុទ្រនេះ និងសំនូមពរ ឲ្យគ្រប់កងកម្លាំងទាំងអស់ ឲ្យស្លៀកពាក់ឯកសណ្ឋានរបស់ខ្លួន ឲ្យបានត្រឹមត្រូវ សាកសម ជាកងកម្លាំង ដើម្បីឲ្យប្រជាពលរដ្ឋមានការកក់ក្តៅ ក្នុងដំណើរកំសាន្តរបស់ខ្លួន ម្យ៉ាងកុំឲ្យក្រុមចោរឈ្លាត ឱកាសផ្សេងៗ បានទៀតផង៕