ជំនាញការបារំាង កំពុងបំពេញបេសកកម្មស៊ើបអង្កេតករណីស្លាប់ ឡូរ៉ង់ វ៉ាល់លីយេ និងក្រុមគ្រួសារ នៅកម្ពុជា

ភ្នំពេញ៖ ចៅក្រមបារំាងលោកស្រី ក្លូឌីន អង់ហ៊្វូ អនុប្រធានតុលាការ សាលាដំបូងក្រុមបារីស ទទួលបន្ទុកស៊ើបអង្កេតសំណុំរឿង មរណភាពរបស់លោក ឡូរ៉ង់ វ៉ាលីយេ និងកូនៗទាំង៤ កាលពីឆ្នាំ២០១២ បានដឹកនាំក្រុមការងារ ធ្វើដំណើរដល់ប្រទេសកម្ពុជា ដើម្បីស្វែងរកការពិត នៅក្នុងសំណុំរឿងនេះ ក្រោយមានតំរុយថ្មី។

លោកស្រីចៅ និងក្រុមការងារ បានមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី ២៩ខែវិច្ឆិកា ឆ្នាំ២០១៥ និងបញ្ចប់បេសកកម្ម នៅថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ។

លោកឧត្តមសេនីយ៍ សុខ ខេមរិន្ទ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា នៅថ្ងៃពុធនេះ លោកស្រីចៅក្រម និងក្រុមការងារ បាននិងកំពុងធ្វើការសាកសួរជនសង្ស័យចំនួន៣នាក់ (ប្រុស១ ស្រី២) នៅឯក្រសួងមហាផ្ទៃ ។ លោក បានថ្លែងថា “លទ្ធផលមិនទាន់ដឹងនៅឡើយទេ។ យើងកំពុងស្រាវជ្រាវបន្ត។”