ទូរស័ព្ទជាង ១៤០០០គ្រឿង ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ ចុះរឹបអូស នៅហាង SINGTECH

ភ្នំពេញ : ទូរស័ព្ទ Smartphone SINGTECH ចំនួន4 460 គ្រឿង និង ទូរស័ព្ទ ចុចធម្មតា SINGTECH ចំនួន 9 897 គ្រឿង ត្រូវបានកម្លាំង សាខាគយនិងរដ្ឋាករ រាជធានីភ្នំពេញ ដឹកនាំដោយ តំណាងអយ្យការ ចុះបង្ក្រាប និងដកហូត ស្ថិតទីតាំងលក់ និងចែកចាយ ទូរស័ព្ទ អត់ពន្ធយីហោ SINGTECH ផ្ទះលេខ ៧៥-៧៧ ផ្លូវ៤៣០ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥នេះ ។

មន្ត្រីគយបង្ក្រាប បានឲ្យអារជីវករបានកក់ប្រាក់ពន្ធ និងអាករចំនួន១៨០ ០០០ ដុល្លារ ដោយមិនទាន់ គិតប្រាក់ ពិន័យ ។

មន្រ្តីសាខាគយ និងរដ្ឋាករ រាជធានីភ្នុំពេញ បានឲ្យដឹងថា យុទ្ធនាការបង្ក្រាបនេះ ធ្វើឡើងដោយ ជោគជ័យក្រោមការដឹកនាំ របស់ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ភ្នំពេញលោក ខាំ សុផារី ដោយមានការចូលរួម ពីកម្លាំងកងរាជអាវុធហត្ថ។

មន្រ្តីគយ និងរដ្ឋាករ បានអំពាវនាវ ឲ្យម្ចាស់ទំនិញគ្រប់ប្រភេទ ដែលពុំទាន់បង់ពន្ធ មេត្តាចូលមកបំពេញកាតព្វកិច្ច ពន្ធឲ្យ បានរូសរាន់ ។

បើតាមមន្រ្តីរូបនេះ ក្រោមការដឹកនាំ ពីលោក ភេ សុមុនី ប្រធានសាខាគយ និងរដ្ឋាករ រាជធានីភ្នំពេញ កម្លាំង សាខានឹង បន្តប្រតិបត្តិការ នេះ ដូចភ្លៀងរលឹម ធ្វើយ៉ាងឲ្យ អ្នករកស៊ីទាំងឡាយ ត្រូវតែចូលរួមបង់ពន្ធ មុខទំនិញរបស់ខ្លួន ៕