២ បទរបស់ PSY កំពុងកក្រើក YouTube ក្រោយចេញបាន ២ថ្ងៃ

កូរ៉េ៖ បទចម្រៀងថ្មី២បទរបស់កំពូលតារាចម្រៀងកូរ៉េ PSYគឺបទ“Daddy” និង “Napal Baji” ដែលទើបតែចេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកានេះ កំពុងកក្រើកជាថ្មីនៅក្នុង គេហទំព័រ YouTube ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០១៥នេះបានឲ្យដឹងថាបទចម្រៀងថ្មី“Daddy” ដែលសហការជាមួយមេក្រុម 2NE1 នាង CLកំពុងដើរគន្លងតែមួយជាបទ Gangnam style ដោយមានចំនួនអ្នកចូលទស្សនាច្រើនស្មានមិនដល់ហើយរយៈពេលត្រឹមតែមួយម៉ោងក្រោយបទចម្រៀង“Daddy” និង “Napal Baji” នេះចេញគឺមានអ្នកចូលទស្សនារហូតដល់ទៅ ១លានដង ។

សូមបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះបទ “Napal Baji” មានអ្នកចូលមើល ២.១ លាននាក់ ខណៈបទ“Daddy” ដែលការចូលរួមសម្តែងពី Yoo Hee Yeol និងតារាសម្តែងរូបស្រស់ Ha Ji Won មានអ្នកទស្សនារហូតដល់ ៦.១ លាននាក់ ហើយមកថ្ងៃទី២ធ្នូនេះ មានអ្នកចូលមើលរហូតជាង១០លាននាក់ដែលគេរំពឹងទុកថាតារាចម្រៀងវ័យ៣៧ឆ្នាំPSY នឹងបំបែកកំណត់ត្រាYou Tubeជាថ្មីម្តងទៀត ៕

២ បទរបស់ PSY កំពុងកក្រើក YouTube ក្រោយចេញបាន ២ថ្ងៃ

២ បទរបស់ PSY កំពុងកក្រើក YouTube ក្រោយចេញបាន ២ថ្ងៃ