ស្ថាបនិក Facebook លោក Mark Zuckerberg និងភរិយា ស្វាគមន៍កូនស្រីដំបូង

ចិន ៖ លោក Mark Zuckerberg ស្ថាបនិក Facebook ភរិយាកូនកាត់អាមេរិក-ចិននាង Priscilla Chan ស្វាគមន៍កូនស្រីដំបូង ដែលមានឈ្មោះថា Max ដែលបានសម្រាល កាលពីដើមសប្តាហ៍នេះបើតាម មហាសេដ្ឋីវ័យក្មេង Mark បង្ហោះនៅក្នុងផេកFacebook របស់ខ្លួន  ។

ទស្សនាវដ្តី People បានឲ្យដឹងនៅថ្ងៃទី២ ខែធ្នូឆ្នាំ២០១៥នេះ បានឲ្យដឹងថា មហាសេដ្ឋីវ័យ៣១ឆ្នាំ Mark Zuckerberg បានសរសេរក្នុងផេកFacebook របស់ខ្លួនថា “Priscilla និងខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដែលបានស្វាគមន៍កូនស្រី Max  ដែលសម្រាលកាលពីសប្តាហ៍មុន ហើយនាងមានទំងន់៣,៤ គីឡូក្រាម ម្តាយនិងកូនគឺមានសុខភាពល្អណាស់” ។

ក្រៅពីការប្រកាសកំណើតកូនស្រី Max Zuckerberg Chan ស្ថាបនិកវ័យក្មេងរូបនេះ បានប្រកាសថា នឹងចំណាយ៩៩% នៃភាគហ៊ុនFacebook ដែលច្ចុប្បន្នមានតំលៃ ៤៥ពាន់លានដុល្លាអាមេរិក ទៅលើមូលនិធិ Chan Zuckerberg ដើម្បីជំរុញសក្តានុពលមនុស្ស និងលើកកំពស់សមភាពមនុស្សគ្រប់គ្នា តាមរយៈការព្យាបាលជំងឺ ការតម្រង់ទិសសិក្សា ការបង្កើតទំនាក់ទំនង ការអភិវឌ្ឍន៍សហគមន៍ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សិទ្ធិមនុស្ស និងការផ្សព្វផ្សាយវប្បធម៌អធ្យាស្រ័យ សម្រាប់ពិភពលោកទាំងមូល និងសម្រាប់មូលដ្ឋាន នៃអនាគតកូនស្រីMax ផងដែរ ៕

ស្ថាបនិក Facebook លោក Mark Zuckerberg និងភរិយា ស្វាគមន៍កូនស្រីដំបូង