Gold Tower​ 42 ចាប់​ផ្តើម​សាងសង់​ឡើង​វិញ​ ខណៈ​គម្រោង​ខុនដូ​នៅ​កម្ពុជា​បន្ត​កើន​ឡើង​ដល់​២​ម៉ឺន​​យូនីត​នៅ​ឆ្នាំ ​២០១៨​

អគារ​ពាណិជ្ជកម្ម​ចម្រុះ ​Gold​ Tower​ 42​ នឹង​ត្រូវ​ចាប់​ផ្តើម​បន្ត​ការ​សាងសង់​ឡើង​វិញ​ នៅ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៦​ខាង​មុខ​នេះ ​បន្ទាប់​ពី​ផ្អាក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​។ អគារ​នេះ​ក៏​ចាប់​ផ្តើម​សាង​សង់ ​ឡើងវិញ​នៅ​ពេល​ដែល​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​តែ​រីក​ចម្រើន​ ជា​ពិសេស​លើ​គម្រោង​សាង​សង់​ខុន​ដូ ដែល​មាន​រហូត​ដល់​៥១​អគារ​បន្ថែម​ទៀត​ ដែល​មាន​២ម៉ឺន​យូនីត​ ហើយ​គម្រោង​ទាំង​អស់​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ​២០១៨ ​ខាង​មុខ​។