កម្លាំង​សាខាគយ និង​រដ្ឋាករ​ចុះ​រឹបអូស​ទូរស័ព្ទ​ជាង ១៤០០០​គ្រឿង យីហោ SINGTECH

ភ្នំពេញ: ​កម្លាំង​សាខាគយ​និង​រដ្ឋាករ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ តំណាង​អយ្យការ  នៅ​ព្រឹកថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥​បាន​ចុះបង្ក្រាប និង​ដកហូត ទូរស័ព្ទ SmartphoneSINGTECH ចំនួន​4 460 គ្រឿង និង ទូរស័ព្ទ ចុច​ធម្មតា SINGTECH ចំនួន 9 897 គ្រឿង ស្ថិត​ទីតាំងលក់ និង​ចែកចាយ ទូរស័ព្ទ អត់​ពន្ធ​យីហោ SINGTECH ផ្ទះ​លេខ ៧៥-៧៧ ផ្លូវ៤៣០ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន ។​

កម្លាំង​សាខាគយ និង​រដ្ឋាករ​ចុះ​រឹបអូស​ទូរស័ព្ទ​ជាង ១៤០០០​គ្រឿង យីហោ SINGTECH

​មន្ត្រី​គយ​បង្ក្រាប បាន​ឲ្យ​អារ​ជីវ​ករ​បាន​កក់​ប្រាក់​ពន្ធ និង​អាករ​ចំនួន​១៨០ ០០០ ដុល្លារដោយ​មិនទាន់ គិត​ប្រាក់ ពិន័យ ។​

កម្លាំង​សាខាគយ និង​រដ្ឋាករ​ចុះ​រឹបអូស​ទូរស័ព្ទ​ជាង ១៤០០០​គ្រឿង យីហោ SINGTECH

​មន្ត្រី​សាខាគយ និង​រដ្ឋាករ រាជធានី​ភ្នុំពេញ បាន​ឲ្យ​ដឹងថា យុទ្ធនាការ​បង្ក្រាប​នេះធ្វើឡើង​ដោយ ជោគជ័យ​ក្រោម​ការដឹកនាំ របស់​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​រាជធានី ភ្នំពេញ​លោក ខាំ សុ​ផា​រី ដោយមាន​ការចូលរួម ពី​កម្លាំង​កងរាជអាវុធហត្ថ​៕