ប្រជាពលរដ្ឋ​ចាស់ជរា​ពិការ​ចំនួន ១៦០ គ្រួសារ នៅ​ស្រុក​ទ្រាំង ទទួល​អំណោយ​ពី​ប្រធាន​សាលាដំបូង​ខេត្តតាកែវ និង​សប្បុរសជន មកពី​ប្រទេស​អូស្ត្រាលី​

តាកែវ: ប្រជាពលរដ្ឋ​ទីទាល់ក្រ ចាស់ជរា​ពិការ​ចំនួន ១៦០​គ្រួសារ នៅ​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៥ បានទទួល​អំណោយ​ពី​លោក លី ហួត និង​លោកស្រី សុខ ទៀង ព្រមទាំង​កូនចៅ​និង​មិត្តភក្តិ នៅ​ប្រទេស​អូស្ត្រាលី ដោយមាន​លោកស្រី អ៊ិន ម៉ា​និត្យ ប្រធាន​សាលាដំបូង​ខេត្តតាកែវ និង​មន្ត្រីរាជការ​ក្នុង​សាលាដំបូង​ទាំងអស់ បាន​អញ្ជើញ​ចូលរួម​។​

​នៅក្នុង​ឱកាស​នោះ លោកស្រី អ៊ិន ម៉ា​និត្យ ប្រធាន​សាលាដំបូង​ខេត្ត​រួមជាមួយ​មន្ត្រីរាជការ​ក្នុង​សាលាដំបូង​ក៍បាន​ជួយ​ថវិការ​ចំនូ​ន​៧០០​ដុល្លា សំរាប់​ជួយ​ការកសាង​ចាក់​បេតុង ផ្លូវ​ចូល​វត្តភ្នំ​ខ្លែង​។​

​លោកស្រី​ប្រធាន​សាលាដំបូង​ខេត្តតាកែវ តំណាងអោយ​ប្រជាពលរដ្ឋ​ក៍បាន ថ្លែងអំណរគុណ យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ម្ចាស់​អំណោយ​ដែល​បាន​នាំ​អំណោយ​មក​ផ្ដល់ជូន​ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ ចាស់ជរា ពិការ ដែល​កំពុង​ជួប​ការខ្វះខាត​ថ្វី​ត្បិត​អំណោយ​នេះ​តិចតួច​ក៏ដោយ ក៏​អាចអោយ​ពួកគាត់​ដោះស្រាយ​នៅក្នុង​គ្រួសារ​បាន​មួយគ្រា​ដែរ​។​

​អំណោយ​ទាំងនោះ បានផ្ដល់​ជូន​ក្នុង​មួយ​គ្រួសារ​រួមមាន អង្ករ ១០ គីឡូក្រាម មី​ម៉ា​ម៉ា​១​កេះ ថ្នាំពេទ្យ​មួយចំនួន និង​ប្រាក់​ចំនួន ២​ម៉ឺន​រៀល​ផងដែរ​៕​