ប៉ូលិស​ខេត្ត​ព្រះសីហនុ ឃាត់ខ្លួន​បុរស​ពីរ​នាក់ លក់ និង​រក្សា​សារធាតុ​ថ្នាំញៀន​

ព្រះសីហនុ: បុរស​ពីរ​នាក់ ដែលជា​មុខសញ្ញា​ចែកចាយ និង​រក្សា​សា​ធាតុ​ថ្នាំញៀន ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន នៅ​យប់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ថ្មី  ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​ប៉ូលិស​ក្រុងព្រះសីហនុ បានអោយដឹងថា ជនសង្ស័យ​មាន​គ្នា​ចំនួន ២​នាក់ ១-​ឈ្មោះ ប៉ូ​យ វ៉ាន់​លឹម ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ មិន​ពិតប្រាកដ ២-​ឈ្មោះ ផាន យឿ​ង​យ៉ាវ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។ ជនសង្ស័យ​ទាំងពីរ​នាក់​នេះ បាន​យក​ថ្នាំញៀន​មក​លក់ និង​យកមក​អោយ​មិត្ត​ភ័ក្តិ​ជក់​នៅ​ចំណុចកើតហេតុ​ខាងលើ ហើយក៏​មាន​អ្នករត់ម៉ូតូឌុប​រាយការណ៍​សមត្ថកិច្ច ទើ​ន​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ និង​មាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន ២​កញ្ចប់​តូច​ស្មើ និង​១,៣៨ ក្រាម និង​ប្រាក់​មួយចំនួន ព្រមទាំង​សម្ភារៈ​មួយចំនួន​ផ្សេងទៀត​។

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត​នោះ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ត​ន្ទោ​ស​តាមច្បាប់​៕​