ទ័ព​ណា​តូ​ជាង​១​ម៉ឺន​នាក់​បន្ត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូតដល់​ឆ្នាំ​២០១៦

អា​ហ្វ​ហ្គា​នីស្ថាន​៖​កងទ័ព​អង្គការ​ណា​តូ​ចំនួន​១​ម៉ឺន​២​ពាន់​នាក់​នឹង​បន្ត​រក្សា​នៅក្នុង​ប្រទេស​អា​ហ្វ​នី​ស្ថាន​រហូតដល់​ឆ្នាំ​២០១៦ បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា មានការ​វាយប្រហារ​នៅ​ទីក្រុង​កា​ប៊ុល​។ នេះ​បើ​យោង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង្គកា​ណា​តូ​ប្រកាស​កាលពី​ថ្ងៃទី​០១​ធ្នូ​។​

​បើតាម​អគ្គលេខាធិការ​អង្គការ​ណា​តូ​លោក​Jens Stoltenberg​ប្រកាស​នៅក្នុង​សន្និសីទកាសែត​មួយ​ថា​”​យើង​បាន​យល់ព្រម ទ្រទ្រង់​វត្តមាន​កងទ័ព​អង្គការ​ណា​តូ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បន្តទៀត ដើម្បី​រក្សា​សន្តិសុខ និង​ស្ថិរភាព នៅ​ទូទាំងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំងមូល​។

​គួរ​បញ្ជាក់ថា បេ​ក​កម្ម​របស់​កងទ័ព​អង្គការ​ណា​តូ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បើក​ដំណើរការ តាំងពី​ថ្ងៃទី​០១​ខែមករា​ឆ្នាំ​២០១៤​ដើម្បី​ផ្តល់​ការបណ្តុះបណ្តាល បន្ថែម​ទៅលើ​កម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ស្ថាប័ន​កងទ័ព​នានា នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នៅ​ស្ថាន​៕

ទ័ព​ណា​តូ​ជាង​១​ម៉ឺន​នាក់​បន្ត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​រហូតដល់​ឆ្នាំ​២០១៦