ការ​ប្រកួត​ជើង​ឯក​ E-Sports ពិភព​លោក​ចាប់​ផ្តើម​ថ្ងៃ​ទី​២​ដល់​ទី​៥ ធ្នូ​ នៅ​សេអ៊ូល

ការ​ប្រកួត​ជើង​ឯក​ E-Sports ពិភព​លោក​ចាប់​ផ្តើម​ថ្ងៃ​ទី​២​ដល់​ទី​៥ ធ្នូ​ នៅ​សេអ៊ូល

ព្រឹត្តិការណ៍​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ពិភព​លោក​​​លើក​ទី​៧​គឺ​ The 7th e-Sport World Championship Seoul 2015​ ចាប់​ផ្តើម​ដំណើរ​ការ​ពី​ថ្ងៃ​ទី​២​ដល់​ទី​៥​ ខែ​ធ្នូ​ នៅ​ទី​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង។

 

ការ​ប្រកួត​ជើង​ឯក​ E-Sports ពិភព​លោក​ចាប់​ផ្តើម​ថ្ងៃ​ទី​២​ដល់​ទី​៥ ធ្នូ​ នៅ​សេអ៊ូល

 

លោក​ លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ដែល​ត្រូវ​បាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​អញ្ជើញ​ឲ្យ​ចូល​រួម​ដែរ​នោះ​បាន​ឲ្យ​ដឹង​ពី​ប្រទេស​កូរ៉េ​ខាង​ថា ​ព្រឹត្តិការណ៍​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​នៅ​​ពេល​នេះ​មាន​ចំណុច​ពីរ​សំខាន់​គឺ​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​សហព័ន្ធ​​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​​ការ​ការ​ប្រកួត​ជើង​ឯក​ E-Sports ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១៥។

 

លោក​បន្ត​ឲ្យ​ដឹង​ថា ពិធី​បើក​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ថ្ងៃ​ទី​២​ធ្នូ​នេះ​ប្រារព្ធ​ធ្វើ​នៅ​ Nexon eSport Arena ក្នុង​តំ​បន់សេដ្ឋកិច្ច​ Gangnam ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​អញ្ជើញ​ចូល​រួម​ជា​អធិបតី​​ដោយ​​លោក Byung Hun Jun ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិច​អន្តរជាតិ​ និង​ លោក Tae Yong Yoon​ តំណាង​ឲ្យ​ក្រសួង​វប្បធម៌​ កីឡា​ និង​ទេសចរណ៍​កូរ៉េ​ តំណាង​ OCA​ លោក​ស្រី​ Rita Subowo សមាជិក​ប្រតិបត្តិ​​ក្រុម​ប្រឹក្សា​អូឡាំពិក​អាស៊ី​ លោក​ Patrick Nally ប្រធាន​ West Nellyនិង​ EFP ​តំណាង​ក្រុម​ប្រឹក្សា​អូឡាំពិក​អន្តរជាតិ​ លោក ​Ham Shehab​  ព្រម​ទាំង​តំណាង​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​មក​ពី​បណ្ដាល​ប្រទេស​ផ្សេង និង​​កីឡាករ​ កីឡា​ការិនី​ជាង​២០០នាក់ មក​ពី​២៣​ប្រទេស​ជុំវិញ​ពិភពលោក។

 

មិន​ត្រឹម​តែ​ក៏​​ពិធី​ស្បថ​​របស់​កីឡា​ការិនី​មក​ពី​អាហ្វ្រិក​ខាង​ត្បូង​ តំណាង​​ឲ្យ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ដែល​បាន​ចូល​រួម​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ​ Fair-play។ សម្រាប់​ការ​​ប្រកួត​ជ្រើស​រើស​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ពិភព​លោក​ឆ្នាំ​​២០១៥​នេះ​មាន​៣​ប្រភេទ​វិញ្ញាសា​គឺ​១​ League Legends (ប្រភេទ​ជា​ក្រុម​៥នាក់) ២. StarCraft  (ឯកត្តជន) និង​៣. Hearthstone (​ឯកត្តជន)។

 

ចំពោះ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ត្រូវ​បាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​មហាសន្និបាត​ប្រចាំ​ឆ្នាំ​របស់​ខ្លួន បន្ទាប់​ពី​ទើប​បង្កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ​២០១៤៕

ការ​ប្រកួត​ជើង​ឯក​ E-Sports ពិភព​លោក​ចាប់​ផ្តើម​ថ្ងៃ​ទី​២​ដល់​ទី​៥ ធ្នូ​ នៅ​សេអ៊ូល លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា

 

ការ​ប្រកួត​ជើង​ឯក​ E-Sports ពិភព​លោក​ចាប់​ផ្តើម​ថ្ងៃ​ទី​២​ដល់​ទី​៥ ធ្នូ​ នៅ​សេអ៊ូលពិធី​ស្បថ​

 

ការ​ប្រកួត​ជើង​ឯក​ E-Sports ពិភព​លោក​ចាប់​ផ្តើម​ថ្ងៃ​ទី​២​ដល់​ទី​៥ ធ្នូ​ នៅ​សេអ៊ូលសកម្មភាព​ប្រកួត

 

អត្ថបទ៖ ជាន ចាន់រ៉ា​​ ​