៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​

៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​

ដំណើរ​កម្សាន្ត​ទៅ​រមណីយដ្ឋាន​នានា​​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ ​ជា​​​លក្ខណៈ​​គ្រួសារ បង​ប្អូន មិត្តភ័ក្ដិ​ សុទ្ធ​តែ​បង្ក​បរិយាកាស​​សប្បាយ​រីករាយ​ និង​ជា​អនុស្សាវរីយ​បំភ្លេច​មិន​បាន។ ជា​​មួយ​គ្នា​នេះ​ ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គូ​ស្នេហ៍ គឺ​រឹត​តែ​បង្កើន​ចំណង​ស្នេហា​​ឲ្យ​កាន់​តែ​ផ្អែម​ល្ហែម​នឹង​គ្នា។ មាន​ទី​កន្លែង​ស្អាត​ៗ​ប្លែក​ៗ​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត ប៉ុន្តែ​ថ្ងៃ​នេះ Sabay សូម​បង្ហាញ​ជូន​៨​កន្លែង ដែល​ណែនាំ​ដោយ​វិបសាយ​ទេសចរ​ល្បីៗ​​។
 

៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​
 
 

១. កោះ​បាលី ប្រទេស​​ឥណ្ឌូណេស៊ី
 

ជា​ដែន​កោះ​​មួយ​ក្នុង​​​​ប្រទេស​​​ឥណ្ឌូណេស៊ី បាលី​​​ជា​កន្លែង​គួរ​ទាក់ទាញ​មួយ​សម្រាប់​គូ​ស្នេហ៍​ជា​ច្រើន​ទៅ​សម្រាក​លំហែ។ រមណីយដ្ឋាន​​ជា​ច្រើន​កន្លែង​​​​​​​ ដំណើរ​កម្សាន្ត​ក្នុង​ព្រៃ​​ត្រូពិក ​​ទេស​ភាព​ប្រាសាទ​បុរាណ​ ទេសភាព​​​​ឆ្នេរ​សមុទ្រ​​​ស្អាត​ៗ​នា​ពេល​ថ្ងៃ​លិច អម​ជា​មួយ​​ម្ហូប​អាហារ​ និង​ផ្លែ​ឈើ​​​ប្លែក​ៗ​​​​ ​បង្កើត​បាន​​​បរិយាកាស​រ៉ូមែនទិក​​ ជា​ទី​​​ចាប់​អារម្មណ៍​​​ជា​ពិសេស​​សម្រាប់​គូ​ស្នេហ៍ ​​​​​និង​មនុស្ស​ជា​ច្រើន។

 

៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​
 

 
២. កោះ Bora Bora ប្រទេស​បារាំង​​​​​​​​​​​​​​​​​​

 
Bora Bora ​ដែន​កោះ​មហាសមុទ្រ​​ប៉ាស៊ីហ្វិក​​ខាង​ត្បូង​​​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​បារាំង​ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​​ចាត់​ទុក​ថា​ជា​​​​កោះ​ឋានសួគ៌។ ជា​មួយ​អាកាស​ធាតុ​ត្រូពិក ​មាន​បឹងហ្គាឡូ​ និង​វីឡា សាង​សង់​​លយ​ផ្ទាល់​នៅ​ក្នុង​ទឹក​​ ដែល​​​អាច​សម្រាក​​​​​ និង​រីករាយ​​ទស្សនា​​ ទេស​ភាព​​ពណ៌​បៃតង​ស្រងាត់ ទឹក​សមុទ្រ​​​ខៀវ​ថ្លា​ រួម​ទាំង​​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ ធ្វើ​ឲ្យ​ Bora Bora ​ក្លាយ​ជា​ទី​ស្រស់​បំព្រង​​សម្រាប់​គូ​ស្នេហ៍។

 

៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​
 

 
៣. តំបន់ Kashmir ប្រទេស​ឥណ្ឌា

 
Kashmir ជា​កន្លែង​​​សម្រាក​លំហែ​សម្រាប់​គូ​ស្នេហ៍​ និង​​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ច្រើន​ជាង​គេ​បំផុត​មួយ​​នៃ​ប្រទេស​​ឥណ្ឌា​ស្ថិត​នៅ​ក្បែរ​តំបន់​ជួរ​ភ្នំ Great Himalayas និង​ ជួរ​​ភ្នំ ​Pir Panjal ។ ទេសភាព​​ធម្មជាតិ​វាល​ស្មៅ​ ជិះ​ទូក​​ Shikara ​ក្នុង​បឹង Dale និង​ទេសភាព​ទន្លេ Lidder ដ៏​ស្រស់​ស្អាត។
 

៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​
 

 
៤. ក្រុង Auckland ប្រទេស​​នូវែលសេឡង់

 
ជា​​ក្រុង​តូច​ក្នុង​​ប្រទេស​នូវែលសេឡង់ ប៉ុន្តែ​​គូ​ស្នេហ៍​​ភាគ​ច្រើន​​នឹង​រីករាយ​ជា​មួយ​​ទេសភាព​ស្អាត​បែប​ធម្មជាតិ។ ទស្សនា​ព្រៃ​ទឹក​ភ្លៀង កោះ​ស្អាត​ៗ រូង​ភ្នំ ជិះ​កង់​កាត់​ចម្ការ​ទំពាំងបាយជូរ ជិះ​បាល់ឡុង​ហោះ និង​ជិះ​សេះ​តាម​ឆ្នេរ​សមុទ្រ Muriwai។
 

៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​
 

 
៥. តំបន់ Tuscany ប្រទេស​អ៊ីតាលី​​

 
សម្រាប់​គូស្នេហ៍​ចូល​ចិត្ត​ភាព​ស្ងប់ស្ងាត់​ មិន​ចូល​ចិត្ត​ភាព​អ៊ូអរ​ ក្រៅ​ពី​ទៅ​លេង​នៅ​ក្រុង Rome និង​ Venice ប្រទេស​អ៊ីតាលី តំបន់​ Tuscany ​ជា​កន្លែង​ពិសេស​មួយ។ ក្នុង​តំបន់​​​នោះ​មាន​​សំណង់​ប្រាសាទ​​ សំណង់​ព្រះ​វិហារ ភូមិ​តូច​ៗ រួម​ទាំង​​ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​ពិសេស​​សម្រាប់​គូ​ស្នេហ៍​​ភាគ​ច្រើន​​ទៅ​លេង​ទី​នោះ​ការ​ជួល​ផ្ទះ​ខ្ទម​​នៅ​​ដោយ​ជីវិត​សាមញ្ញ​​ រីក​រាយ​នឹង​ទេស​ភាព​ជន​បទ​ពណ៌​បៃតង។
 

៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​
 

 
៦. កោះ​ហាវ៉ៃ សហរដ្ឋអាមេរិក

 
ហាវ៉ៃ​ជា​បណ្ដុំ​កោះ​ និង​ជា​រដ្ឋ​មួយ​នៃ​សហរដ្ឋអាមេរិក និង​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ទៅ​​លេង​កម្សាន្ត​ច្រើន។ កន្លែង​កម្សាន្ត​ល្បី​​ៗ​​សម្រាប់​គូ​ស្នេហ៍​នៅ​ទី​នោះ មាន​ដូច​​ជា ព្រៃ​ត្រូពិក ទឹក​ជ្រោះ ឆ្នេរ​សមុទ្រ​ស្រស់​ស្អាត កន្លែង​ជិះ​ក្ដារ​រលក​លើ​ទឹក និង​ទស្សនា​ជីវិត​សត្វ​ព្រៃ​​ប្លែក​​ៗ។
 

៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​
 
 

៧. ឆ្នេរ​សមុទ្រប្រទេស​ម៉ាល់ឌីវ​​​​
 

ម៉ាល់ឌីវ ជា​ប្រទេស​​កម្រង​កោះ ស្ថិត​​នៅ​​ក្នុង​​មហាសមុទ្រ​ឥណ្ឌា។ ប្រទេស​នេះជា​​ទី​កន្លែង​​​ល្បី​​នៃ​ទេស​ភាព​​​ឆ្នេរ​សមុទ្រ ​​ផ្កា​ថ្ម​ប៉ប្រះ​ទឹក​ស្រស់​ស្អាត​​​​​​​ រួម​ជា​មួយ​រមណីយដ្ឋាន​​​តាម​ឆ្នេរ​សមុទ្រ​ជា​ច្រើន​ដែល​ជា​​កន្លែង​ទាក់​ទាញ​​​សម្រាប់​គូ​ស្នេហ៍​​ជា​ច្រើន​ទៅ​លេង។
 

៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​
 

 
៨. ទីក្រុង Las Vegas សហរដ្ឋអាមេរិក​
 

ជា​ទី​ក្រុង​រមណីយដ្ឋាន​​ស្ថិត​ក្នុង​រដ្ឋ Neveda នៅ​ទី​នោះ​ជា​​ទី​កន្លែង​ផ្ដល់​នូវ​ការ​កម្សាន្ត​ជា​ច្រើន​ សម្រាប់​គូ​ស្នេហ៍​ចូល​ចិត្ត​ភាព​អ៊ូអរ​រីក​រាយ។ ក្លិប​​កម្សាន្ត​ កាស៊ីណូ ការ​សម្ដែង និង​កន្លែង​កម្សាន្ត​ជប់​លៀង​ជា​ដើម៕ ​​
 

៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​
 

 
ចុចអាន៖ សញ្ញា​៧​យ៉ាង​បង្ហាញ​ថា​មិត្ត​ភក្ដិ​ប្រុស​ជិតស្និទ្ធ​ ​លង់​​ស្រលាញ់​អ្នក​

ចុចអាន៖ រមណីយដ្ឋាន​ “បន្ទុះ​ភ្នំភ្លើង​ប៉ារ៉ាហូ” មាន​អ្វី​ប្លែក?
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ weareholidays, hotelclub