ខណៈ​នេះ អាជីវ​ករ​ផ្សារ​ទំនប់កំពុង​ជួប​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​នៅ​មុខ​ផ្សារ​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​អាជីវ​ករ​ផ្សារ​ទំនប់​បាន​ជួប​ប្រមូល​ផ្តុំ​គ្នា​សាជា​ថ្មី​ បន្ទាប់​ពី​តំណាង​ក្រុម​ហ៊ុម រួម​ទាំង​ម្ចាស់​ផ្សារ​ថ្មី​បាន​មក​​ជួប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ណែនាំ​ឱ្យ​អាជីវ​ករ​ចុះ​ឈ្មោះ​​ជួល​ ឬ​ទិញ​តូប​ជា​ថ្មី ដោយ​អះ​អាង​ថា ប្រធាន​ផ្សារ​ចាស់​ លោក​អ៊ូ សេដ្ឋា​នូ ចប់​កិច្ច​សន្យា​ហើយ​ ហើយ​ត្រូវ​បានសមត្ថ​កិច្ច​​ចុះ​អនុវត្ត​ដី​កា​រក្សា​ការ​ពារ​រួច​ហើយ​ដែរ។

ខណៈពេល​សមត្ថ​កិច្ច​ចុះ​អនុវត្ត​ដីកា​រក្សា​ការ​ពារ​នោះ អាជីវ​ករ​នាំ​គ្នា​តវ៉ា​ប្រឆាំង​ដាច់​ខាត​មិន​ទទួល​យក​ប្រធាន​ផ្សារ​ថ្មី​ទេ គាត់​ទទួល​ស្គាល់​តែ​ប្រធាន​ផ្សារ​ចាស់​ដោយ​សារ​​ជួល​ទី​តាំង​ឱ្យ​ពួក​គាត់​ថោក និង​គ្រប់​គ្រង​ផ្សារ​ល្អ​ ។

កន្លង​មក​ក្រុម​ហ៊ុន​បាន​ជូន​ដំណឹង​ម្តង​ហើយ​ដើម្បី​ឱ្យ​អាជីវ​ករ​មក​ចុះ​ឈ្មោះ​ទិញ ឬ​ជួល​តូប​ជា​ថ្មី តែ​ពួក​គាត់​មិន​ព្រម។ ពេល​នេះ​ខាង​ម្ចាស់​ក្រុម​ហ៊ុន រួម​ទាំង​ប្រធាន​ផ្សារ និង​ខាង​ក្រុម​អាជីវ​ករ​កំពុង​ជួប​ជុំ​គ្នា​ធ្វើ​ការ​ចរចានៅ​ផ្សារ​ទំនប់​នោះ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព