ឃាត់​បុរស​២​នាក់​ស្លៀក​ឯកសណ្ឋាន​មន្ត្រី​យោធា​ក្លែងក្លាយ ដើរ​សុំ​លុយ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ទួលគោកធ្វើការ​ឃាត់​ខ្លួន បន្ទាប់​​ពី​ជន​ទាំង​២​នាក់នេះ ​​​បន្លំ​ស្លៀក​ពាក់​​​ឯក​សណ្ឋាន​​យោធា​​ដើរ​សុំ​លុយ​​ពី​ប្រជាពលរដ្ឋ ដែល​​ហេតុការណ៍​ឃាត់ខ្លួន​នេះ ធ្វើឡើង​​កាលពី​វេលា​ម៉ោង​១​​រសៀល​ថ្ងៃ​ទី​០១ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក ។

ប្រភព​បានឱ្យ​ដឹង​​ថា ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ​គង់ ប៊ុ​ន​ធឿ​ន អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ខ្វា សង្កាត់​​ដង្កោ ខណ្ឌដង្កោ និង​២-​ឈ្មោះ​កាល់ វ៉ា​ន់នី អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ច្រាំង​ចំរេះ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ឱ្យ​ដឹង​ថា មុន​ពេល​ឃាត់ខ្លួន​នេះ គឺជនសង្ស័យ​ទាំង​២​នាក់​តែងតែ​ឧស្សាហ៍​​ដើរ​សុំ​លុយ​ពី​ប្រជាពលរដ្ឋ​​នៅ​ចំណុច​​​ខាងលើ ដោយ​គេ​ឃើញ​ពួក​គេ​​ស្លៀកពាក់​​ឯកសណ្ឋាន​ជា​យោធា ខណៈ​ដែល​ខ្លួន​មិនមែន​នោះ​​ទេ ។ ការ​ឃាត់ខ្លួន​ជន​​ទាំង​២​នាក់ ត្រូវ​បាន​ចោទពីបទ​ ១-​ក្លែង​ឯកសណ្ឋាន​កង​យោធពលខេមរភូមិន្ទ ២-​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ថាប័ន និង​៣-​ធ្វើ​ឱ្យ​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ ។

បច្ចុប្បន្ន​ ជន​សង្ស័យទាំង២បានបញ្ជូន​មក​ទីបញ្ជា​ការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​តុលា​
ការ ។