អស់ទាស់! បុរសម្នាក់ រៀបចំល្បិច ធ្វើដូចសុំរៀបការយ៉ាងស្អាត ដើម្បីបែកពីមិត្តស្រី ដែលបោកប្រាស់គាត់ (មានវីដេអូ)

បរទេស៖ បុរសម្នាក់ បានសម្រេចចិត្តរៀបចំល្បិចយ៉ាងល្អឥតខ្ចោះ ធ្វើដូចជាសុំរៀបការ ដើម្បីបែកពីមិត្តស្រី ដែលកុហក បោកប្រាស់គាត់នោះ។

អស់ទាស់! បុរសម្នាក់ រៀបចំល្បិច ធ្វើដូចសុំរៀបការយ៉ាងស្អាត ដើម្បីបែកពីមិត្តស្រី ដែលបោកប្រាស់គាត់ (មានវីដេអូ)
រូបភាពរបស់ មិត្តស្រីនោះ និងសំបុត្រដែលនាងអាន

តាមគេហទំព័របរទេសបានឲ្យដឹងថា បុរសម្នាក់នោះបានរៀបចំពន្លឺភ្លើងទៀន បូកផ្សំនូវក្លិនក្រអូបដ៏រ៉ូម៉ែនទិច ហើយក៏បាននាំមិត្តស្រី ដែលមិនបានដឹងមុននោះ ចូលមកក្នុងបន្ទប់គេង ដែលបានតុបតែងយ៉ាងពិសេស។

មិនតែប៉ុណ្ណោះ ក៏មានស្រោមសំបុត្រមួយ នៅលើគ្រែ ដោយរៀបរាប់ពី គោលបំណងរបស់គេ ថាចង់នាំនាងទៅ គយគន់ពន្លឺភ្លើង នៅភាគខាងជើង នាថ្ងៃសម្រាកផង។ បន្ទាប់មកទៀត បុរសនោះក៏សូត្រកំណាព្យ ដោយ ព្រលយ ដូចកំពុងសុំនាងរៀបការអញ្ចឹង។ រួចហើយ ក៏ឲ្យនាងបើកស្រោមសំបុត្រ រាងបេះដូងមួយទៀត និងឲ្យនាងពាក់ស្នែងប្រើសមួយផងដែរ។

ខណៈដែលនាងកំពុងតែអានសំបុត្រ នាងបានឃើញសំនួរមួយថា តើនរណាដែលអ្នកបានគេងជាមួយ? ភ្លាមៗនោះ នារីជាមិត្តស្រី ពិតជាស្រឡាំងកាំងតែម្តង។

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖
អស់ទាស់! បុរសម្នាក់ រៀបចំល្បិច ធ្វើដូចសុំរៀបការយ៉ាងស្អាត ដើម្បីបែកពីមិត្តស្រី ដែលបោកប្រាស់គាត់ (មានវីដេអូ)
អស់ទាស់! បុរសម្នាក់ រៀបចំល្បិច ធ្វើដូចសុំរៀបការយ៉ាងស្អាត ដើម្បីបែកពីមិត្តស្រី ដែលបោកប្រាស់គាត់ (មានវីដេអូ)

តោះ! ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូឃ្លីប ខាងក្រោមនេះ៖

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត