ផ្អើលអស់​​កម្លាំង​ប៉េអឹមនិងប៉ូលិស​​​​ខណ្ឌ​សែន​សុខ​​ ​​ក្រោយពី​​ម្ចាស់ផ្ទះ​ប្តឹង​​ថា​មាន​ក្រុម​ចោរ​ចូល​ប្លន់​ដល់​ក្នុងផ្ទះ

​រាជ​ធានី​ភ្នំពេញ ៖  ​​សមត្ថកិច្ច​​ចម្រុះ ​​ពេញ​មួយ​ខណ្ឌ​សែន​សុខ មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​ ម្ចាស់ផ្ទះ​​ប្តឹង​​ថា​ មាន​ក្រុម​ចោរប្លន់ ​ប្រដាប់​អាវុធ ចូល​​ប្លន់​ពួក​គាត់​ ដល់​ក្នុងផ្ទះ កាលពី​វេលា​ ម៉ោង​៣​ និង​២០នាទី​​ រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​២ ​​​ធ្នូ ​ស្ថិត​នៅ​ចំណុច​ ផ្ទះ​លេខ1B តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ធ្វើ​ឱ្យ​​កម្លាំង​ចម្រុះ​​​ ដុត​ដៃ​ដុត​ជើង​​ ចុះ​​​ឡោម​ព័ទ្ធ​ ផ្ទះ​កើត​ហេតុ ​​​បង្ក​ការ​ភ្ញាក់ផ្អើល ​​ពេញ​ភូមិ​ទាំង​យប់​ ។​

​​ដោយ​សារ​ម្ចាស់ផ្ទះ​​​​បាន​ប្តឹង​សមត្ថកិច្ច​ថា ​ខណៈ​គាត់​កំពុង​លង់លក់​នៅ​ក្នុង​បន្ទប់ ស្រាប់តែ​​​ឮសូរ​​សំឡេង​​​មនុស្ស​ដើរ​ចូល​មក​ក្នុងផ្ទះ​របស់​គាត់ ហើយ​ពេល​នោះ​គាត់​ក៏​ស្ទុះ​​ក្រោក​ឡើង​ទៅ​មើល​ក៏​ឃើញ​ស្រមោល​មនុស្ស​ចូល​មក​ ពិតមែន ធ្វើ​ឱ្យ​​គាត់​ភ័យ​ស្លន់​ស្លោ​​​មិនដឹង​ធ្វើ​យ៉ាងណា ក៏​​យក​ទូរស័ព្ទ​ចុច​​​ទៅ​​នគរ​បាល​ប៉ុ​ស្តិ៍ភ្លាម​ៗ  ដោយ​​ប្រាប់​ប៉ូលិស​ថា មាន​​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​កំពុង​​ចូល​​ប្លន់​នៅ​ ក្នុងផ្ទះ​របស់​គាត់ ។

ក្រោយ​ទទួល​ដំណឹង​នេះ​​​ភ្លាម​​​ទាំង​កម្លាំង​ប៉ូលិស ​ទាំង​កម្លាំង​​កង​រាជ​អាវុធហត្ថ​ជិត​មួយ​ខណ្ឌ​សែន​សុខសរុប​ជាង​៥០​នាក់ ​​ចុះ​​​ឡោម​ព័ទ្ធ​ផ្ទះ​កើតហេតុ​ដើម្បី​ជួយ​​អន្តរា​គម​ន៏ នៅ​ជុំវិញ​បរិវេណ​ផ្ទះ​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​កាន់​កាំភ្លើង​​ ច្រូងច្រាង​​គ្រប់​ដៃ​​​​ក្នុង​លក្ខណៈត្រៀម​ ខ្លាច​ក្រុម​​ចោរ​​​​រត់​រួច ។ ប៉ុន្តែ​ក្រោយ​ពី​សមត្ថកិច្ច​សម្រុកចូល​​​ឆែកឆេរ​នៅ​ក្នុងផ្ទះ ​ ​​មិន​ឃើញ​មាន​​​ជន​សង្ស័យ​​ណា​ម្នាក់​​គួរ​ឱ្យ​សង្ស័យ​ដូច​ម្ចាស់ផ្ទះ​បាន​ ប្តឹង​​នោះ​ឡើយ ។

មន្ត្រី​​​សមត្ថកិច្ច​​បាន​​ឱ្យ​​ដឹង​ថា ហេតុ​​ការណ៍​ភ្ញាក់ផ្អើល​នេះ​មិនមែន​ជា​ករណី​ប្លន់​ប្រដាប់​អាវុធ​ដូច​ ម្ចាស់ផ្ទះ​ប្តឹង​នោះ​ទេ​ គឺ​ប្រហែលជា​មាន​មនុស្ស​​លួច​ចូល​​​ក្នុងផ្ទះ​​ធ្វើ​ឱ្យ​​ពួក​គាត់​ភ័យ​​ ខ្លាច​ក៏​រាយ​ការ​ណ៏​ទៅ​សមត្ថកិច្ច​បែប​នេះ​តែ​ម្តង​ទៅ ។

ក្រោយ​ពី​​​​ឆែកឆេរ​មិន​​ឃើញ​មាន​អ្វី​នោះ ​​​កម្លាំង​​ខ្លះក៏​​ត្រឡប់​ទៅ​គេង​បន្ត​ ឯ​កម្លាំង​ខ្លះ​ចុះ​​ល្បាត​តាម​មូលដ្ឋាន​​បន្ត​​​ទៀត​ ​​៕​​

ផ្អើលអស់​​កម្លាំង​ប៉េអឹមនិងប៉ូលិស​​​​ខណ្ឌ​សែន​សុខ​​ ​​ក្រោយពី​​ម្ចាស់ផ្ទះ​ប្តឹង​​ថា​មាន​ក្រុម​ចោរ​ចូល​ប្លន់​ដល់​ក្នុងផ្ទះ
ផ្អើលអស់​​កម្លាំង​ប៉េអឹមនិងប៉ូលិស​​​​ខណ្ឌ​សែន​សុខ​​ ​​ក្រោយពី​​ម្ចាស់ផ្ទះ​ប្តឹង​​ថា​មាន​ក្រុម​ចោរ​ចូល​ប្លន់​ដល់​ក្នុងផ្ទះ
ផ្អើលអស់​​កម្លាំង​ប៉េអឹមនិងប៉ូលិស​​​​ខណ្ឌ​សែន​សុខ​​ ​​ក្រោយពី​​ម្ចាស់ផ្ទះ​ប្តឹង​​ថា​មាន​ក្រុម​ចោរ​ចូល​ប្លន់​ដល់​ក្នុងផ្ទះ
ផ្អើលអស់​​កម្លាំង​ប៉េអឹមនិងប៉ូលិស​​​​ខណ្ឌ​សែន​សុខ​​ ​​ក្រោយពី​​ម្ចាស់ផ្ទះ​ប្តឹង​​ថា​មាន​ក្រុម​ចោរ​ចូល​ប្លន់​ដល់​ក្នុងផ្ទះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត