ជនសង្ស័យ​២​នាក់​ឆក់​កាបូប​មិន​បាន​សម្រេច​ជាប់អន្ទាក់​ប៉ូលិស​ខណ្ឌដង្កោ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ ធ្វើ​សកម្មភាព​ ឆក់​កាបូប​លុយ ​ពី​ស្ត្រី​ម្នាក់ ខណៈ​ដែល​ស្ត្រី​រូប​នោះ ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ​ជាមួយ​បុរស​ម្នាក់​ទៀត ប៉ុន្តែ​សកម្មភាព​នោះ​ មិន​បាន​សម្រេច​ទេ ហើយ​ត្រូវ​ស្ត្រី​រង​គ្រោះ ​បាន​ស្រែក​ឆោឡោ​ឡើង​ថា «​ចោរ​ៗ» បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល ​ដល់​កម្លាំង​ប៉ូលិស ​ខណ្ឌដង្កោ​ ដេញ​តាម​ឃាត់ខ្លួន​ បាន​ភ្លាម​ៗ​តែ​ម្ដង ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ធ្នូ ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ត្រង់​ចំណុច​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ប៉ូលិស​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​សែ​ម រតនៈ អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ​ភាន សុ​ភ័​ណ្ឌ អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ប្ញ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន
ជ័យ ទាំង​២​នាក់​នេះ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មា​ស់រី​វ៉ូ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ ។ ចំណែក​ស្ត្រី​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ព្រោះ​ក្រោយ​ពេល​កើតហេតុ បាន​ចាកចេញ​ទៅ​បាត់​ស្រមោល មិន​បាន​ដាក់​ពាក្យបណ្ដឹង​ឡើយ ។

ជនសង្ស័យ​២​នាក់​ឆក់​កាបូប​មិន​បាន​សម្រេច​ជាប់អន្ទាក់​ប៉ូលិស​ខណ្ឌដង្កោ
ជនសង្ស័យ​២​នាក់​ឆក់​កាបូប​មិន​បាន​សម្រេច​ជាប់អន្ទាក់​ប៉ូលិស​ខណ្ឌដង្កោ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត