រុ​ស្ស៊ី​ប្រកាស​ហាម​ទិញ​កីឡាករ​តួ​ក​គី​នៅ​ខែមករា​ខាង​មុខ

លោក​វី​តា​ល់​លី មុត​កូ រដ្ឋមន្ត្រីក្រសួង​កីឡា​របស់​រុ​ស្ស៊ី បាន​ចេញ​សេចក្ដី​ប្រកាស​ហាម​ក្លិប​នៅ​ក្នុង​ប្រទេស​ទិញ​កីឡាករ​ពី​តួ​ក​គី ក្រោយ​ពី​ប្រទេស​ទាំង​២​មាន​ទំនាស់​នឹង​គ្នា ។ ករណីតួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុ​ស្ស៊ី បាន​បង្កើត​ឱ្យ​មាន​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ និង​ជា​ចុង​ក្រោយ​រដ្ឋមន្ត្រីក្រសួង​កីឡា​របស់​រុ​ស្ស៊ី​បាន​ហាម​ក្លិប​ក្នុង​ប្រទេស​មិន​ឱ្យ​ទិញ​កីឡាករ​ពី​តួ​ក​គី​មក​ពង្រឹង​ក្លិប​នៅ​ក្នុង​ខែមករា​ខាង​មុខ​។

លោក​រដ្ឋមន្ត្រី​កីឡា​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​៖«​ប្រសិនបើ​ក្លិប​ណា​មួ​​យ​ត្រូវការ​ទិញ​កីឡាករ​តួ​ក​គី​ក្នុងអំឡុងពេល​ឈប់​សម្រាក​រយៈពេល​ខ្លី​ខាង​មុខ គឺ​មិន​អាច​ដំណើរការ​បាន​ទេ ប៉ុន្តែ​ចំពោះ​កីឡាករ​ដែល​មាន​កិច្ចសន្យា​ស្រាប់ យើង​មិន​ចូល​កកូរកកាយ​ក្នុង​រឿង​នេះ​ទេ​» ៕