អីុ​ប្រា​ហ៊ី​ម៉ូ​វិច ៖ ខ្ញុំ​នឹង​ចូល​និវត្តន៍​នៅ​ពេល​អស់​ថាមពល

កីឡាករ​ស្លា​តាន អីុ​ប្រា​ហ៊ី​ម៉ូ​វិច ខ្សែប្រយុទ្ធ​ក្លិប​Paris SG នៅ​ក្របខ័ណ្ឌ​បារាំង​ឡឺ​សំ​ផ្ចូ​ណា ថ្លែង​ថា លោក​នឹង​ឈប់​លេង​បាល់ទាត់​នៅ​ពេល​ខ្លួន​អស់​ថាមពល​តែ​បច្ចុប្បន្ន​មិន​ទាន់​គិតគូរ​ពី​រឿង​នេះ​នៅឡើយ​ទេ​ទោះបីជា​មាន​អាយុ​៣៤​ឆ្នាំ​ក៏​ដោយ ។

ខ្សែប្រយុទ្ធ​ក្លិប​Paris SG  ដ៏​មាន​សក្ដានុពល​រូប​នេះ​បង្ហើប​ឱ្យ​ដឹង​ថា លោក​នឹង​ឈប់​លេង​បាល់​នៅ​ពេល​ដឹង​ថា សមត្ថភាព​លេង​របស់​ខ្លួន​ធ្លាក់​ចុះ តែ​ពេល​នេះ​លោក​មិន​ត្រឹមតែមិន​គិត​រឿង​ហ្នឹង​ទេ​ថែម​ទាំង​កំពុង​ត្រេកត្រអាល​ក្នុង​ការ​រក​គ្រាប់​បាល់​ជ័យជម្នះ​ដល់​ក្លិប​ថែម​ទៀត​ផង ៕