អាវុធហត្ថ ពោធិ៍សែនជ័យ បង្ក្រាបបានក្រុមចោរប្លន់ និងកាច់សោរ កម៉ូតូយ៉ាងសកម្ម បាន៥នាក់

ភ្នំពេញ៖ ជនសង្ស័យក្នុង សកម្មភាពប្លន់ ប្រដាប់អាវុធ រួមនិងកាច់សោរ កម៉ូតូយ៉ាងសកម្ម ចំនួន៥នាក់ ត្រូវបាន កងកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាប នៅម៉ោង ១១និង១០នាទី ព្រឹកថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០១៥ នៅ ចំណុចផ្ទះជួលមួយកន្លែង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងដកហូតម៉ូតូ៥គ្រឿង ឧបករណ៍ សំរាប់ ធ្វើសម្មភាពមួយចំនួន។

មន្រ្តីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យដែលបង្ក្រាប ទំាង៥នាក់នេះ ទី១.ឈ្មោះ សូ ចានី ភេទប្រុស អាយុ២១ឆ្នាំ, ទី២.ឈ្មោះ រិទ្ធ ជិន ភេទប្រុស អាយុ២៩ឆ្នាំ, ទី៣.ឈ្មោះ ទិត ហ៊ុនតេង ភេទប្រុស អាយុ ២៤ឆ្នាំ, ទី៤ឈ្មោះ សុខ សុជាតិ ភេទប្រុស អាយុ២៤ឆ្នាំ និងទី៥.ឈ្មោះ ឆៃ វុន ភេទប្រុស អាយុ១៨ឆ្នាំ។

មន្រ្តីអាវុធដដែលបានឲ្យដឹងថា ជនសង្ស័យទំាង៥នាក់ បានស្នាក់នៅក្នុងផ្ទះជួល កន្លែងកើតហេតុ។

សូមបញ្ជាក់ថា ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជួនទៅ អាវុធហត្ថក្រុងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕