ឌីជី ផ្តល់អ៊ីនធឺណិតល្បឿនលឿន សម្រាប់អាជីវកម្មប្រើពេលថ្ងៃ ក្នុងតម្លៃទាប

ភ្នំពេញ៖សព្វថ្ងៃនេះ រព័ន្ធអ៊ីនធឺណិត ជាតម្រូវការដ៏ចំាបាច់បំផុត នៅតាមបណ្ដាក្រុមហ៊ុន អង្គការ ក្រសួង គ្រឹះស្ថាន ធនាគារ ទីកន្លែងការងារជាច្រើន មិនថាទីធំ ឬតូច គឺគ្រប់ផ្នែកទំាងអស់តែងតែតម្រូវការនៃការប្រើប្រាស់អ៊ីនធឺណិត ដែលមានល្បឿនលឿន ដើម្បីឲ្យការងារជាប្រចំាថ្ងៃរបស់ខ្លួន មិនថាការងារក្នុងការិយាល័យ ឬជាការងារទំនាក់ទំនងទំាងក្នុងនិងក្រៅប្រទេស ការស្រាវជ្រាវ ការយល់ដឹងពីសង្គមដែលទាក់ទងនឹងការងាររបស់ខ្លួន កាន់តែមានភាពទូលំទូលាយ មានភាពរលូន ងាយស្រួល និងការងារទទួលបានភាពជោគជ័យ។

ដោយយល់ឃើញថាតម្រូវការ ពីសំណាក់អ្នកប្រើប្រាស់កញ្ចប់អ៊ីនធឺណិតលក្ខណៈអាជីវកម្ម ឬការងារ មានការទាមទារឲ្យអ៊ីនធឺណិតមានល្បឿនកាន់តែលឿនជាងមុន ក្នុងម៉ោងបំពេញការងារ ទើប ឌីជីដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត បានចេញនូវកញ្ចប់អ៊ីនធឺណិតល្បឿនលឿនជាងមុនដល់ទៅ៥ដង ជាពិសេសតម្រូវទៅនឹង ក្រុមហ៊ុនអាជីវកម្មដែលមានប្រើប្រាស់អ៊ីនធឺណិតនាពេលថ្ងៃចាប់ពីម៉ោង ៧ព្រឹក ដល់ ម៉ោង ៧ល្ងាច ជាចម្បង រីឯតម្លៃទាបមិនធ្លាប់មានពីមុនមកដោយបញ្ចុះតម្លៃរហូតដល់ ៨៥%។ ជាមួយការប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រើប្រាស់ប្រព័ន្ធខ្សែកាបអុបទិក (Fiber Optic) ក្នុងតំលៃដ៏សមរម្យរួមជាមួយអត្ថប្រយោជន៏ជាច្រើនទៀតសម្រាប់បំពេញចិត្តដល់អតិថិជន និងសម្របទៅតាមតម្រូវការងារផងដែរ។

រាល់អតិថិជនដែលជាវកញ្ចប់ អ៊ីនធឺណិតលឿននាពេលថ្ងៃជាលក្ចណៈអាជីវកម្ម (Business Daylight) ពី ឌីជី ឥលូវនេះ នឹងទទួលបានការផ្ដល់ជូនពិសេស គឺលោកអ្នកចំណាយត្រឹមតែ 30$ ឡើងទៅ ជាមួយនឹងល្បឿនអ៊ីនធឺណិតដែលអាចទទួលបានរហូតដល់20Mbps ឬច្រើនជាងនេះទៅតាមតម្រូវការនៃការងាររបស់អ្នក។ លោកអ្នកក៏នឹងទទួលអត្ថប្រយោជន៏ផ្សេងៗទៀតយ៉ាងច្រើនពីកញ្ចប់អ៊ីនធឺណិតសម្រាប់អាជីវកម្មមួយនេះ ដែលពុំធ្លាប់មាន និងគ្មានក្រុមហ៊ុនដទៃណាអាចធ្វើបាន៕

ឌីជី ផ្តល់អ៊ីនធឺណិតល្បឿនលឿន សម្រាប់អាជីវកម្មប្រើពេលថ្ងៃ ក្នុងតម្លៃទាប