តុលាការ​សាកសួរ​អង្គរក្ស​លោក ថោង សារ៉ាត់ ៤​នាក់ ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ

រាជធានី​ភ្នំពេញ​៖​កាលពី​ព្រឹក​មិញ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​បាន​បន្ត​សាកសួរ​អង្គរក្ស​៤​នាក់​របស់លោក ថោង សារ៉ាត់ ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង សមគំនិត ពាក់ព័ន្ធ​ការបាញ់សម្លាប់​លោក​ឧក​ញ៉ា អ៊ឹង ម៉េង​ជឺ​។

​    ​គួរ​បញ្ជាក់ថា លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ត្រូវបាន​ឃាតករ​មួយ​បាញ់សម្លាប់ កាលពី​វេលា​ម៉ោង ៧ និង​១៨ យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ខណៈពេល​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ចុះ​ពី​រថយន្ត​ឡិច​ស៊ី​ស ៥៧០ ដើម្បី​ទៅ​ទិញ​ផ្លែឈើ នៅមុខ​ហាង​លក់​ផ្លែឈើ ឡោ តិច​សេង ស្ថិតនៅ​ផ្លូវ​លេខ​២៧៤ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន​។

​    ​យ៉ាងណាក៏ដោយ​លោក​ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញថា ជា​មេខ្លោង​នៅក្នុង​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​ខាងលើនេះ​៕

តុលាការ​សាកសួរ​អង្គរក្ស​លោក ថោង សារ៉ាត់ ៤​នាក់ ពាក់ព័ន្ធ​ករណី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ