ខណៈនេះ​ ពលរដ្ឋប្រមាណ១៥០នាក់​កំពុងស្រែក​តវ៉ាមុខតុលាការខេត្តរតនគិរី

ខេត្តរតនគិរី ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងមកថា​ គិតត្រឹមម៉ោង៣និង១០នាទី​រសៀលថ្ងៃទី០២ធ្នូនេះ​ ប្រជាពលរដ្ឋប្រមាណ​១៥០នាក់ មកពីភូមិបរឡយ ​ឃុំកិចុង ស្រុកបរកែវ ​បាននិងកំពុងស្រែកតវ៉ា​នៅមុខសាលាដំបូងខេត្តរតនគិរី ​ដើម្បីទាមទារឲ្យដោះលែង​តំណាងរបស់ខ្លួន៣នាក់ ​ដែលតុលាការបញ្ជាឲ្យ​ចាប់ខ្លួន​នៅព្រឹកមិញ ​ខណៈពួកគេទំាង៣នាក់រួមនិង​ប្រជាពលរដ្ឋ១១២គ្រួសារបាន​ប្រមូលផ្តុំគ្នាតវ៉ាសុំឲ្យតុលាការផ្តល់​យុត្តិធ៌មដល់ពួកគេក្នុង​សំណុំរឿងដីធ្លីជាមួយឈ្មោះ ហ៊ាង សុជាតិ​ ។

សេចក្តីរាយការណ៍បានបន្តថា​ ប្រជាពលរដ្ឋបានគំរាមវាយ​កម្ទេចតុលាការនិងបិទផ្លូវជាតិ ​ប្រសិនបើពុំដោះលែង​តំណាងរបស់ពួកគេ៣នាក់នោះទេ ​។ ចំណែកសមត្ថកិច្ច​ចម្រុះ​ជាច្រើនបាននិង​កំពុងឃ្លំាមើលនិងត្រៀមបង្រ្កាប​ប្រសិនបើមានអំពើហិង្សា ​។ យ៉ាងណាក៍ដោយមកដល់​ម៉ោង៣និង២៥នាទីរសៀលថ្ងៃពុធដដែលនេះ​ ពុំមានអំពើ​ហិង្សាណាមួយ​ផ្ទុះឡើងនោះទេ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មានកោះសន្តិភាព ៕