លោកស្រី ស៊ូជី និង លោក ធេនសេន សន្យាធ្វើការ ផ្ទេរអំណាច ដោយរលូន នៅឆ្នាំ ២០១៦

 រ៉ងហ្គូន៖ មេដឹកនាំគណបក្ស ឈ្នះឆ្នោតនៅភូមា លោកស្រី អ៊ុងសាន ស៊ូជី បានជួបពិភាក្សា ផ្ទាល់ជាមួយនឹង លោកប្រធានាធិបតី យូ ធេនសេន នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ ២០១៥ នេះ ដោយភាគីទាំងពីរ បានសន្យាគ្នាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការ ទៅមុខឲ្យរលូន ឈាន ទៅរកការផ្ទេរអំណាច ទៅកាន់រដ្ឋាភិបាលថ្មី។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយបន្តទៀតថា ក្រៅពីជំនួបជាមួយលោក ធេនសេន លោកស្រី ស៊ូជី ក៏គ្រោងជួបប្រជុំដាច់ដោយឡែកមួយទៀត ជាមួយនឹងលោកអគ្គមេបញ្ជាការ យោធា មីយ៉ាន់ម៉ា លោក មីន អ៊ុង ហ្លេង ផងដែរ នៅរសៀលថ្ងៃពុធនេះ។

គួរបញ្ជាក់ក្នុងជំនួបនោះថា លោកស្រី អ៊ុងសាន ស៊ូជី បានស្នើឲ្យរដ្ឋាភិបាលលោក ធេនសេន និង យោធា រៀបចំផ្ទេរអំណាច ទៅឲ្យគណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រី (NLD) នៅដើមខែមីនា ឆ្នាំ ក្រោយនេះ៕

លោកស្រី ស៊ូជី និង លោក ធេនសេន សន្យាធ្វើការ ផ្ទេរអំណាច ដោយរលូន នៅឆ្នាំ ២០១៦