អាវុធហត្ថ​ឃាត់ខ្លួន មុខសញ្ញា​ប្លន់ និង​កាច់​សោ​រក​ម៉ូតូ បាន​៥​នាក់​

ភ្នំពេញ: កម្លាំង​កងរាជអាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឆ្មក់​បង្ក្រាប​និង​ឃាត់ខ្លួន ជនសង្ស័យ​ជាមុខសញ្ញា​ប្លន់ និង​កាច់​សោ​រក​ម៉ូតូ យ៉ាងសកម្ម នៅក្នុង​រាជធានី ចំនួន​៥​នាក់ ។​

អាវុធហត្ថ​ឃាត់ខ្លួន មុខសញ្ញា​ប្លន់ និង​កាច់​សោ​រក​ម៉ូតូ បាន​៥​នាក់​

​ប្រតិបត្តិ​ការបង្ក្រាប​និង​ឃាត់ខ្លួន នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី ២ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះជួល មួយកន្លែង ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ និង​ដកហូត​ម៉ូតូ ៥​គ្រឿង ឧបករណ៍​សំរាប់ធ្វើ សម្មភាព​មួយចំនួន​។​

អាវុធហត្ថ​ឃាត់ខ្លួន មុខសញ្ញា​ប្លន់ និង​កាច់​សោ​រក​ម៉ូតូ បាន​៥​នាក់​

​តាម​មន្ត្រី​អាវុធហត្ថ ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​៥​នាក់​ដែលឃាត់ខ្លួន ទី​១​ឈ្មោះ សូ ចា​នី ភេទ​ប្រុស អាយុ​២១​ឆ្នាំ​។ ទី​២​ឈ្មោះ រិ​ទ្ធ ជិន ភេទប្រុស អាយុ​២៩​ឆ្នាំ​។ ទី​៣​ឈ្មោះ ទិ​ត ហ៊ុន​តេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។​ទី​៤​ឈ្មោះសុខ សុជាតិ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ។​និង​ទី​៥​ឈ្មោះ ឆៃ វុន ភេទ​ប្រុស អាយុ​១៨ឆ្នាំ នាក់​ទាំងអស់គ្នា ស្នាក់នៅ​ផ្ទះជួល កន្លែងកើតហេតុ​។​

អាវុធហត្ថ​ឃាត់ខ្លួន មុខសញ្ញា​ប្លន់ និង​កាច់​សោ​រក​ម៉ូតូ បាន​៥​នាក់​