រដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ ការគ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​

ភ្នំពេញ: ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីសម្រេច បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ ការគ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ ដែលមាន​លោក​ជូ វិ​ជិ​ត្ត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​ប្រធាន និង​សមាជិក​១០​រូប​។​

​យោងតាម​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ ការគ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ មាន​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​លេខាធិការដ្ឋាន​។ គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​រៀបចំ​នីតិវិធី​ផ្ទេរ ការគ្រប់គ្រង​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ ប្រើប្រាស់​ត្រា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​។​

​គណៈកម្មការ​មានមុខ​ងារ​និង​ភារកិច្ច​ដូចជា រៀបចំ​នីតិវិធី​ផ្ទេរ​ការគ្រប់គ្រង ការកាន់កាប់​បញ្ជី​គណនេយ្យ បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ ក៏ដូចជា​ការផ្ទេរ​បុគ្គ​លិ​ក និង​ភារកិច្ច​នានា​ពី​ក្រុមហ៊ុន​សុខាអូតែល មក​អាជ្ញាធរ​របស់​រាជរដ្ឋាភិបាល ដែល​នឹងត្រូវ​បង្កើតឡើង​ក្នុងពេល​ដ៏​ឆាប់​ខាងមុខ​។ ពិនិត្យ​វាយតម្លៃ និង​ចរចា​ជាមួយ​ក្រុមហ៊ុន​សុខាអូតែល​អំពី ការទូទាត់​គ្នា​នូវ​កាតព្វកិច្ច​ហិរញ្ញវត្ថុ ដែលមាន​ការពាក់ព័ន្ធ​។ រៀបចំ​នូវ​លិខិតបទដ្ឋាន​ចាំបាច់​នានា​ជូន​រាជរដ្ឋាភិបាល ដើម្បី​បង្កើត​គ្រឹះស្ថានសាធារណៈរដ្ឋបាល​សម្រាប់​គ្រប់គ្រង​ចំំ​ណូ​ល​ដែល​បាន​ពី​ការលក់​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​៕​