សម្ដេច​ហ៊ុន សែន ​ថា ​ត្រកូល​ ហែម ថុន ​ពិត​ជា​អ្នក​ជំនាញ​ខាង​ហែល​ទឹក​មែន


សម្ដេច​ហ៊ុន សែន ​ថា ​ត្រកូល​ ហែម ថុន ​ពិត​ជា​អ្នក​ជំនាញ​ខាង​ហែល​ទឹក​មែន

សម្តេច ​​ហ៊ុន សែន ​ដែល​បាន​អញ្ជើញ​ចូល​​ជា​អធិបតីភាព​ក្នុង​​ពិធី​សម្ពោធ​អាង​ហែល​ទឹក​តេជោ​សែន នៅ​​ខេត្ត​កំពង់ចាម ​បាន​និយាយ​សរសើរ​ដល់​ត្រកូល ហែម ថុន ​ថា​ពិត​ជា​​គ្រួសារ​មួយ​មាន​ជំនាញ​ខ្លាំង​ខាង​ហែក​ទឹក​ប្រាកដ​មែន​នៅ​កម្ពុជា។

 

សម្ដេច​ហ៊ុន សែន ​ថា ​ត្រកូល​ ហែម ថុន ​ពិត​ជា​អ្នក​ជំនាញ​ខាង​ហែល​ទឹក​មែន

 

មណ្ឌល​កីឡា​ហែល​ទឹក​តេ​ជោ​សែន ​ដែល​ចំណាយ​ប្រាក់​សាងសង់​អស់​ប្រមាណ​ជា​ជាង​១,៥​លាន​ដុល្លារ​អាមេរិក​មួយ​នេះ គឺ​ជា​ស្នាដៃ​ចុង​ក្រោយ​ដែល​ លោក ហែម ថុន ​ព្យាយាម​កសាង​ឡើង ហើយ​សម្ដេច​តេជោ ហ៊ុន សែន ក៏​មិន​អាច​បំភ្លេច​ស្នាដៃ​របស់​អតីត​​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ហែល​ទឹក​កម្ពុជា​រូប​នេះ​បាន​ដែរ។ សម្ដេច ​បាន​និយាយ​បញ្ជាក់​ថា​ ហែម ថុន ​ជា​បុគ្គល​គំរូ​ម្នាក់ ហើយ​ស្នាដៃ​របស់​លោក​នឹង​នៅ​តែ​បន្ដ​ជា​រៀង​រហូត។

 

នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ខាង​លើ​បាន​បន្ថែម​ទៀត​ថា​ ត្រកូល ហែម ថុន ​ពិត​ជា​ត្រកូល​អ្នក​ហែល​ទឹក​ពិត​ប្រាកដ។ ហែមថុន វិទីនី ​និង​ ហែមថុន ពន្លឺ ​គឺ​ជា​អ្នក​ដែល​បង្ហាញ​ឱ្យ​កីឡា​ហែល​ទឹក​កម្ពុជា​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ។ ហើយ​ពួកគេ​ក៏​កំពុង​តែ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ផង​ដែរ ដែល​អាច​នឹង​ហែល​​លឿន​​ជាង​អ្នក​ឆ្នាំ​មុន​ទៀត​ផង ​ក្នុង​ការ​ប្រកួត​ហែល​ទឹក​នេះ។

 

មណ្ឌល​កីឡា​ហែល​ទឹក​តេ​ជោ​សែន​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ ដើម្បី​អភិវឌ្ឍន៍​​វិស័យ​កីឡា​នៅ​កម្ពុជា​​ និង​​ចូលរួម​ចំណែក​​ត្រៀម​ខ្លួន​ក្នុង​ការ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​​កីឡាករ​ស៊ីហ្គេម​ឆ្នាំ​២០២៣​៕

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ Samdech Hun Sen, Cambodian Prime Minister