Man City គ្រោង​លុប​ស្នាម​សាក់​ឡូហ្គោ​ចាស់​ដល់​អ្នក​គាំទ្រ​ដោយ​មិន​គិត​ថ្លៃ

Man City គ្រោង​លុប​ស្នាម​សាក់​ឡូហ្គោ​ចាស់​ដល់​អ្នក​គាំទ្រ​ដោយ​មិន​គិត​ថ្លៃ

ក្លិប Manchester City នឹង​ផ្ដល់​ការ​លុប​សាក់​ដោយ​ប្រើ​ឡាស៊ែរ​ដល់​អ្នកគាំទ្រ​ណាដែល​សាក់​ឡូហ្គោក្រុម​នៅ​លើ​ខ្លួន​ ដោយ​ឥត​គិត​ថ្លៃ ដោយសារ​តែ​ក្លិប​នេះ​មាន​គម្រោង​ធ្វើ​ឡូហ្គោថ្មី​នា​ពេល​ខាង​មុខ។

 

ផែនការ​ប្ដូរ​ឡូហ្គោ​ថ្មី​បាន​បង្កើត​ការ​ព្រួយ​បារម្ភ​ដល់​អ្នកគាំទ្រ​ក្លិប​ជើងឯក Premier League ៤ សម័យកាល ព្រោះ​ពួកគេ​ខ្លាច​ស្នាម​សាក់​ឡូហ្គោ​នៅ​លើ​ដង​ខ្លួន​នឹង​ក្លាយ​ជារូប​ដែល​ហួស​សម័យ។

 

Man City គ្រោង​លុប​ស្នាម​សាក់​ឡូហ្គោ​ចាស់​ដល់​អ្នក​គាំទ្រ​ដោយ​មិន​គិត​ថ្លៃ

 

ឆ្លើយតបនឹង​បញ្ហា​នេះ ក្លិប​បាន​ពិភាក្សា​គ្នា និង​រក​ដំណោះ​ស្រាយ​ដោយ​ជួយ​អ្នកគាំទ្រលុប​សាក់ ដោយប្រើ​បច្ចេកវិទ្យា​ឡាស៊ែរ ចំណាយ​ពេល​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ។

 

អ្នកគាំទ្រ​ក៏​ត្រូវ​ក្លិប​អនុញ្ញាតឲ្យ​បញ្ចេញ​យោបល់​ផង​ដែរ​លើ​រឿង​ប្ដូរ​ឡូហ្គោ តាម​រយៈ​ការ​សរសេរ លើ​កម្រង​សំនួរ​ដែល​គេ​រៀបចំ​កាល​ពី​ប្រកួត​ទល់​នឹង Bournemouth នា​ពេល​កន្លង​ទៅ។ លោក Kevin Parker មន្ត្រី​នៃ​ក្លិប​អ្នកគាំទ្រ Manchester City បាន​និយាយ​ថា៖ “ខ្ញុំ​មាន​សេចក្ដី​រីករាយ ដែលក្លិប​បាន​ពិភាក្សា​ជាមួយ​អ្នកគាំទ្រ អំពី​ឡូហ្គោ​ដែល​ជានិមិត្តរូបមួយ​ដ៏​សំខាន់​របស់​យើង”។

 

ការ​សម្រេច​បង្កើត​ឡូហ្គោ​ថ្មី​ត្រូវ​បាន​ធ្វើ​កាល​ពី​ថ្ងៃអង្គារ​សប្ដាហ៍​មុន នៅ​ពេល​ដែល​ម្ចាស់​ក្លិប​ប្រកាស​ថាឡូហ្គោ​របស់ Manchester City គួរ​តែ​មាន​រាង​មូល៕

 

Man City គ្រោង​លុប​ស្នាម​សាក់​ឡូហ្គោ​ចាស់​ដល់​អ្នក​គាំទ្រ​ដោយ​មិន​គិត​ថ្លៃ

ឡូហ្គោបច្ចុប្បន្ន​របស់ Man City

 

Man City គ្រោង​លុប​ស្នាម​សាក់​ឡូហ្គោ​ចាស់​ដល់​អ្នក​គាំទ្រ​ដោយ​មិន​គិត​ថ្លៃ

រូប​ដែល​គេ​គិត​ថា​អាច​ជា​ឡូហ្គោ​ថ្មី​របស់ Man City

ចុចអាន៖ ល្បីថា​ Pep យល់​ព្រម​​​ទៅ​ដឹកនាំ Man City ​រដូវ​កាល​ក្រោយ

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ The Sun