វិចិត្រករ​​​​​​​​បូម​​ខ្យល់​​​នៅ​ចិន​​១០០​ថ្ងៃ​ បង្កើត​បាន​​ជា​ដុំ​ឥដ្ឋ​មួយ​ដុំ

វិចិត្រករ​ចិន​ម្នាក់​ឈ្មោះ​ហៅ​ក្រៅថា Nut បាន​ប្រើ​ម៉ាស៊ីន​បូម​​​ធូលី​ទៅ​ស្រូប​យក​ខ្យល់​ក្នុង​​​​រដ្ឋ​ធានី​ប៉េកាំង​​​​ប្រទេស​ចិន រយៈ​ពេល​១០០​ថ្ងៃ​​​​​​ លទ្ធផល​គឺ​អាច​​បង្កើត​បាន​ជា​ដុំ​ឥដ្ឋ​​មួយ​ដុំ​មិន​គួរ​ឲ្យ​ជឿ។

វិចិត្រករ​​​​​​​​បូម​​ខ្យល់​​​នៅ​ចិន​​១០០​ថ្ងៃ​ បង្កើត​បាន​​ជា​ដុំ​ឥដ្ឋ​មួយ​ដុំ
 
យោង​តាម​​ប្រភព​ព័ត៌មាន NetEase វិចិត្រករ​ Nut ​​​​វ័យ​២៣​ឆ្នាំ បាន​ចាប់​​ផ្ដើម​​គម្រោង​បូម​ខ្យល់​​ចាប់​ពី​​ថ្ងៃ​ទី​២៤​ ខែ​កក្កដា និង​បញ្ចប់​ទៅ​វិញ​ក្នុង​ថ្ងៃ​ទី​២៩​ ខែ​វិច្ឆិកា​​​ ២០១៥​កន្លង​ទៅ​នេះ។ ម៉ាស៊ីន​បូម​ធូលី​របស់​ Nut មាន​កម្លាំង​ ១០០០​វ៉ាត់ ដែល​អាច​បូម​ខ្យល់​ស្មើ​នឹង​មនុស្ស​៦២​នាក់​​​ដក​ដង្ហើម។ នេះ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្យល់​បរិយាកាស​​ក្នុង​​ទី​ក្រុង​​​​ប៉េកាំង​​ គឺ​មាន​​គ្រោះ​ថ្នាក់​​​អាច​បង្ក​ជា​ផល​ប៉ះ​ពាល់​សុខភាព​ប្រជាជន​ជា​ច្រើន។
 
Nut បាន​​និយាយ​​ទៀត​ថា​ គម្រោង​របស់​​លោក​​នឹង​​​​បង្កើន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន​ចំពោះ​បញ្ហា​បរិស្ថាន​សព្វ​ថ្ងៃ​​។ ​ជា​លទ្ធផល​​​ដូច​ដែល​ Nut ​បាន​បង្ហាញ​គឺ​ខ្យល់​ក្នុង​ទីក្រុង​​ប៉េកាំង​រយៈ​ពេល​​១០០​ថ្ងៃ អាច​បង្កើត​ជា​ដុំ​ឥដ្ឋ​​​មួយ​ដុំ​នោះ​​។
 
វិចិត្រករ​​​​​​​​បូម​​ខ្យល់​​​នៅ​ចិន​​១០០​ថ្ងៃ​ បង្កើត​បាន​​ជា​ដុំ​ឥដ្ឋ​មួយ​ដុំ
 
​​​រដ្ឋធានី​ប៉េកាំង និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ដូច​ជា​ ខេត្ត​ Jiangsu ក្នុង​សប្ដាហ៍​​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្យល់​អ័ព្ទ​​ដែល​មាន​កម្រិត​ជាតិ​ពុល។ ចិន​បាន​អនុញ្ញាត​​​ឲ្យ​សាលា​រៀន​មួយ​ចំនួន​ក្នុង​​រដ្ឋធានី​បិទ​ទ្វារ និង​ជើង​ហោះ​ហើរ​​ជាង​៣០​​ពី​​ក្រុង​ប៉េកាំង​ត្រូវ​លុប​ចោល៕
 
វិចិត្រករ​​​​​​​​បូម​​ខ្យល់​​​នៅ​ចិន​​១០០​ថ្ងៃ​ បង្កើត​បាន​​ជា​ដុំ​ឥដ្ឋ​មួយ​ដុំ

វិចិត្រករ​​​​​​​​បូម​​ខ្យល់​​​នៅ​ចិន​​១០០​ថ្ងៃ​ បង្កើត​បាន​​ជា​ដុំ​ឥដ្ឋ​មួយ​ដុំ

វិចិត្រករ​​​​​​​​បូម​​ខ្យល់​​​នៅ​ចិន​​១០០​ថ្ងៃ​ បង្កើត​បាន​​ជា​ដុំ​ឥដ្ឋ​មួយ​ដុំ

វិចិត្រករ​​​​​​​​បូម​​ខ្យល់​​​នៅ​ចិន​​១០០​ថ្ងៃ​ បង្កើត​បាន​​ជា​ដុំ​ឥដ្ឋ​មួយ​ដុំ

វិចិត្រករ​​​​​​​​បូម​​ខ្យល់​​​នៅ​ចិន​​១០០​ថ្ងៃ​ បង្កើត​បាន​​ជា​ដុំ​ឥដ្ឋ​មួយ​ដុំ

ចុចអាន៖ ការ​ស្រាវជ្រាវ៖ ​​ផ្សែង​ធូប​បង្ក​គ្រោះ​ថ្នាក់​ជាង​ផ្សែង​បារី​​

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist, qz​​​​​