សម្តេចតេជោ​ ហ៊ុន សែន​ ៖ ០២ ធ្នូ ​មិនបានយកអ្នកណា​ធ្វើជាសត្រូវនោះទេ

ខេត្តកំពង់ចាម ៖​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន ​បានមានប្រាសន៍នៅ​ប៉ុន្មាននាទីមុននេះថា ​"០២ធ្នូ មិនបានយកអ្នក​ណាធ្វើជាសត្រូវនោះទេ​ ប៉ុន្តែ០២ធ្នូ ជារបស់មនុស្ស​គ្រប់ៗរូបដែលចង់រស់​ សត្រូវរបស់០២ធ្នូ​មានតែអង្គការចាត់តំាង​ទំាងនយោបាយនិងយោធារបស់ ប៉ុល ពត​ ​" ។

សម្តេចតេជោ​ ហ៊ុន សែន​ មានប្រសាសន៍ខាងលើបែបនេះ ​បានធ្វើឡើងនៅក្នុង​ពិធីសម្ពោធដាក់ឲ្យ​ដំណើរការប្រើបា្រស់​ជាផ្លូវការនូវមណ្ឌល​ហែលទឹកតេជោ សែន នៅក្រុង​កំពង់ចាម​ នារសៀលថ្ងៃទី០២ ​ធ្នូ ២០១៥ ៕