អូតង់​ស្នើបញ្ចូល​ម៉ុង​តេ​ណេ​ហ្គ្រោ​ជា​សមា​ជិក​ទី​២៩របស់ខ្លួន​

បណ្តា​រដ្ឋ​មន្ត្រី​ការ​បរទេស​អូ​តង់​ កាល​ពី​ថ្ងៃ​ទី​២ ធ្នូ ស្នើ​បញ្ចូល​ប្រទេស​ម៉ុង​តេ​ណេ​ហ្គ្រោ ជា​សមា​ជិក​ទី​២៩ របស់​អូតង់​ ដោយ​បន្ត​ពង្រីក​ប្លុក​យោធា​នេះ​ដល់​ភាគ​ខាង​ជើង​តំបន់​បាល់​កង់​នាំ​ឱ្យ​ក្រុង​ម៉ូស្គូ​ខឹង​សម្បា​យ៉ាង​ខ្លាំង។

អគ្គ​លេខា​ធិការ​អូតង់ លោក JENS STOLTENBERG ធ្វើ​ការ​កត់​សម្គាល់​ថា ការ​សម្រេច​ចិត្ត​ជា​ប្រវត្តិ​សាស្ត្រ​នេះ​ធ្វើ​ឡើង​ជា​ឯក​ច្ឆ័ន្ទ ដោយ​ប្រមុខ​ការ​ទូត​អូតង់​ទាំង​២៨​រូប​ដែល​រួម​ប្រជុំ​នៅ​ទី​ក្រុង​ព្រុច​ស៊ែល​។

រុស្ស៊ី​បាន​​បរិហារ​ជា​ច្រើន​លើក​ដោយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ លោក​ស័រ​ហ្គេយ​ឡាវ​រ៉ូវ ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​បង្ក​ហេតុ​មួយ​។

លោក​ស្រី​ម៉ារី​យ៉ា​ហ្សា ខា​រ៉ូ​វ៉ា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ព្រមាន​ម៉ុង​តេណេ​ហ្គោ​អំពី​បណ្តា​ផល​វិបាក​នៃ​ការ​ចូល​របស់​ប្រទេស​នេះ​ក្នុង​ប្លុក​អូតង់​។

អញ្ជើញ​ឱ្យ​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការបរទេស​អូតង់​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២ ធ្នូ រដ្ឋ​មន្ត្រី​ការបរទេស​នៃ​ប្រទេស​មាន​ប្រជា​ជន​៦០០.០០០នាក់​នោះ លោក IGOR LUKSIC សម្តែង​ការ​អប​អរ​សាទរ​ចំពោះ​ការ​សម្រេច​ចិត្ត​នោះ ដោយ​អះ​អាង​ថា នេះ​ជា​រឿង​ល្អ​បំផុត​មួយ​សម្រាប់​ប្រទេស​លោក​ ៕