ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​បើក​វគ្គ​បំប៉ន​ជំនាញ​ដល់​សិក្ខាកាម​១៥៣​នាក់

​ខេត្តព្រះវិហារ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​០២ ​ធ្នូ​ ​២០១៥ ​នេះ បាន​បើក​វគ្គ​បំប៉ន​ជំនាញប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀនគ្រប់គ្រង​អាវុធ​ជាតិ​​ផ្ទុះ បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច និង​អគ្គិ​​ភ័យ​ដល់​មន្ត្រី​នគរ​បាល​ក្រោម​​ឱវាទ ដើម្បី​បង្កើន​នូវ​ចំណេះ​ដឹ​​ង​ដល់មន្ត្រី​នគរបាល​យុត្តិធម៌​​ទាំងអស់ នឹង​ត្រូវ​គោរព​តួនាទីភារកិច្ច​របស់​ខ្លួនការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​​ពលរដ្ឋ​ឲ្យ​ទាន់​​ពេលវេលា ចៀសវាង​ដាច់ខាត​ការ​ប្រព្រឹត្ត​ប្រាស់ចាកនឹង​វិន័យ​របស់​អង្គភាព ប្រសិនបើ​មន្ត្រី​រូប​ណា​ប្រព្រឹត្ត​ខុស​នឹង​ទទួល​ទោស​​តាម​​ច្បាប់​ជា​ធរមាន​ ។

ក្នុង​ពិធី​​បើក​វគ្គ​បំប៉ន​ខាងលើ​នេះ​ លោក​ឧត្តមសេនីយ៍ត្រី ស៊ី គិរី ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារបាន​ដាស់តឿន និង​ក្រើន​រំលឹក​ដល់​មន្ត្រី​នគរបាល​ក្រោម​​ឱវាទ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ត្រងត្រាប់​ស្តាប់​គ្រូ​បង្គោលបង្រៀន ជា​ពិសេសក្រោយ​ពី​បាន​រៀន​សូត្រ​ចប ត្រូវ​ធ្វើ​យ៉ាងណា​យក​តួនាទី​របស់​ខ្លួន និង​ចំណេះដឹងទៅ​បម្រើ​ប្រជាពលរដ្ឋ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​សណ្តាប់​ធ្នាប់​ជូន​ពលរដ្ឋឱ្យ​បាន​ល្អ​ប្រសើរ ​ក្នុង​នាម​ជា​មន្ត្រី​យុត្តិធម៌ ដើម្បី​ស្រប​តាម​គោលនយោបាយ ភូមិ​-ឃុំ​មាន​សុវត្ថិភាព ដែល​រាជរដ្ឋា​ភិ​បាល​បាន​​ដាក់​ជូនធ្វើការ​អនុវត្ត ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព