​PM​​ឃាត់ខ្លួនមុខសញ្ញា​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធអស់​លក្ខ​ណ៍មួយ​​សម្បុក

រាជ​ធានី​ភ្នំពេញ ៖ មនុស្ស​១​ក្រុម​មាន​គ្នា​៥​នាក់ ​ដែល​សង្ស័យ​​ជា​មុខសញ្ញា​ក្រុម​ចោរប្លន់ប្រដាប់​ដោយ​អាវុធ​ និង​លួច​កាច់​សោ​.ក​ម៉ូតូ​ យ៉ាង​សកម្ម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ពេល​កន្លង​មក ​ហើយ​តែងតែបាន​គេចខ្លួនរួច​រហូត​នោះ ពេល​នេះ​ត្រូវ​អស់​លក្ខ​ណ៍​ដោយ​ត្រូវ​បាន​កម្លាំង​ប៉េ​អឹ​ម​រាជធានី​ភ្នំពេញ ​បង្ក្រាបនិង​ចាប់ខ្លួន​បាន​ទាំង​សម្បុក​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង កាលពី​វេលា​ម៉ោង​១១​និង​៥៥​នាទីព្រឹក​ថ្ងៃ​ទី​២​​ ធ្នូ ​២០១៥ ស្ថិត​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធិ័​សែន​ជ័យ​​ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​បាន​ទាំង​៥​នាក់​​នេះ​ មាន​ ១-ឈ្មោះ ​ស៊ូ កា​នី​ អាយុ​២១​ឆ្នាំ ២-​ឈ្មោះ រិ​ទ្ទ ចិន អាយុ​២៩​ឆ្នាំ ៣-ឈ្មោះ ទិ​ត្យ ប៊ុ​ន​តេ​ង អាយុ​២៤​ឆ្នាំ​ ៤-​ឈ្មោះ សុខ ជាតិ អាយុ​២១​ឆ្នាំ និង​៥-​ឈ្មោះ ឆាយ វ័ន អាយុ​១៨​ឆ្នាំ​ ដែល​ទាំង​៥​នាក់​នេះ​ស្នាក់​នៅ​ក្នុងផ្ទះ​ជួល​ខាងលើ ។ ​ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង​ប៉េ​អឹ​ម បាន​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ក្នុង​នោះ​ ​រួម​មាន​ ម៉ូតូ​​៥​គ្រឿង ​ឧ​បករ​ណ៏​សម្រាប់​កាច់​សោ​.ក​​និង​ឆ្កឹះ​សោ​.ក​ម៉ូតូ​មួយ​ចំនួន​ ​ស្លាក​លេខម៉ូតូ​ចំនួន​៥ ​សោ​សម្រាប់​ដោះ​ដូរ​គ្រឿង​ម៉ូតូ​មួយ​ចំនួន និង​ខ្នងកង់​ម៉ូតូ​ចំនួន​៤ផង​ដែរ​ ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ទាំង​៥នាក់​នេះ ​ត្រូវ​​បាន​នាំ​ទៅ​សាក​សួរ​នៅ​ទីបញ្ជាការ​ប៉េ​អឹ​ម​ខណ្ឌ ​​រួច​​​បញ្ជូន​បន្ត​ទៅ​កាន់​ការិយាល័យ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ ​៕​