វិធី​ផ្តាច់​ស្រា​របស់​បុរស​ចិន ពិតជា​ធ្វើ​ឱ្យគេ​លស់​ព្រលឹង ដោយសារតែ​………………​

Sanofi

​លោក Zhaug Rui វ័យ ៣០ ឆ្នាំមាន​ដើមកំណើត​ពី​ស្រុក Auhui ធ្លាប់ជា​អ្នក​ប្រណាំង​រថយន្ត​ម្នាក់​ដ៏​ជំនាញ តែ​ក្នុងអំឡុងពេល ៦ ខែ​ចុង​ក្រោយនេះ លោក​បានប្រែក្លាយ​ជីវិត​លោក​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ញៀន​សុរា ។ដោយសារតែ​គ្មាន​ជម្រើស​ផ្តាច់ការ​ញៀន​នេះ លោក​បានដាក់​ទណ្ឌកម្ម​ខ្លួនឯង​ដ៏​ធ្ងន់ធ្ងរ​បំផុត គឺ​លោក​ដាក់​ច្រវា​ក់ក ខ្លួនឯង​នៅក្នុង​បន្ទប់​តូច​មួយ រហូតដល់​លោក​អាច​ផ្តាច់ការ​ញៀន​នេះ​បាន ។​

​នៅក្នុង​បន្ទប់​ដ៏​តូចចង្អៀត​នេះ លោក​មិនសូវ​ជា​បាន​គេង​គ្រប់គ្រាន់​នោះទេ ហើយ​ហូប​អាហារ​តែ បន្តិចបន្តួច​ប៉ុណ្ណោះ​រាល់​ម៉ោង​ហូបបាយ​ម្តងៗ តែ​សំណាង​លោក​មាន​ឡេ​ប​ថប់​មួយ​ដែល​ជួយ​លោក​កុំ​ឲ្យ​អផ្សុក។

ច្រវាក់​ដែល​ចាក់​ជាប់​ក​របស់​លោកមា​ន​ប្រវែង ៤ ម៉ែត្រ ដែល​លោក​អាច​ដើរ​ជុំវិញ​បន្ទប់​តូច​នោះបាន ។ ពេលខ្លះ លោក​ក៏​ធ្លាប់​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​មិនបាន​ផងដែរ ដល់​ថា្នក់​ចង់​វៃ​បំបែក​សោរ​ដែល​ចាក់​ច្រវាក់ ឬ ពេលខ្លះ ចង់​ផ្តាច់​ច្រវាក់ តែ​ចុងក្រោយ​លោក​បានទទួល​របួស​ខ្លះៗ​មកវិញ​តែប៉ុណ្ណោះ ។​

ម្តាយ​របស់លោក Zhang ក៏បាន​និយាយ​ដែរ​ថា អ្នកស្រី​មិនដឹងថា​រយៈពេល​ប៉ុណ្ណា​ដែល​កូនប្រុស​អ្នកស្រី ត្រូវ​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​ទេ តែ​វា​ជា​វិធី​តែ​ម្យ៉ាង​គត់​ដែល​អាច​នាំ​កូនប្រុស​អ្នកស្រី​ត្រឡប់មក​ដូចដើម​វិញ ៕
​ថា​វរិ​ទ្ធ​




Related