កីឡាករ​បញ្ច​កីឡា​សម័យ​ថ្មី​របស់​រុ​ស្ស៊ី​ស្លាប់​នៅ​ក្នុង​ស​ណ្ឋ​គារ​មូ​ស្គូ​ដោយសារ​ជំងឺ​បេះដូង

លោក​អា​ឡិច​សាន់​ឌ័​រ គូ​ការី​ន ជា​កីឡាករ​បញ្ច​កីឡា​សម័យ​ថ្មី​ក្នុង​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី អាយុ​២២​ឆ្នាំ ជា​ម្ចាស់​មេដាយ​ប្រាក់​ជើងឯក​ពិភពលោក ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​សណ្ឋាគារ​ក្រុង​មូ​ស្គូ ហើយ​មូលហេតុ​នៃ​ការ​ស្លាប់​គឺ​បណ្ដាល​មក​ពី​ជំងឺ​បេះដូង ។

លោក​បាន​ស្លាប់​តាំងពី​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា កន្លង​មក  ប៉ុន្ដែ​ខាង​សហព័ន្ធ​បញ្ច​កីឡា​សម័យ​ថ្មី​ទើបតែ​ប្រាប់​ឱ្យ​ដឹង​នៅ​ពេល​នេះ ។ ចំពោះ​វិញ្ញាសា​បញ្ច​កីឡា​សម័យ​ថ្មី​នេះ គឺជា​ការ​ប្រកួត​កីឡា​៥​ប្រភេទ​រួម​មាន កាប់​ដាវ ហែល​ទឹក បាញ់កាំភ្លើង ប្រណាំងសេះ និង​រត់​នៅ​ទីវាល ៕