ក្មេងប្រុស​បាត់​យំ​មួយ​រំពេច​ក្រោយ​ពេល​មើល​បទ “Hello” របស់ Adele

ក្មេងប្រុស​បាត់​យំ​មួយ​រំពេច​ក្រោយ​ពេល​មើល​បទ “Hello” របស់ Adele

វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ឲ្យ​​ក្មេង​​ម្នាក់​បាត់​យំ​នៅ​ពេល​​ដែល​គេ​កំពុង​ឈឺ។ ប៉ុន្តែ​អ្នក​ម្ដាយ​ម្នាក់​នេះ​បាន​លួង​កូន​ឲ្យ​បាត់​យំ​តាម​វិធី​ដែល​គ្មាន​អ្នក​ណា​ធ្លាប់​នឹក​ឃើញ។

 

ក្មេងប្រុស​បាត់​យំ​មួយ​រំពេច​ក្រោយ​ពេល​មើល​បទ “Hello” របស់ Adele
 

ក្មេងប្រុស​បាត់​យំ​មួយ​រំពេច​ក្រោយ​ពេល​មើល​បទ “Hello” របស់ Adele
 

កាល​ពី​ពេល​ថ្មី​ៗ​នេះ វីដេអូ​មួយ​​ត្រូវ​បាន​បង្ហោះ​ឡើង​ក្នុង​គេហទំព័រ Youtube ដែល​នៅ​ក្នុង​វីដេអូ​មួយ​នោះ គេ​សង្កេត​ឃើញ​ថា​ ក្មេង​ប្រុស​កំពុង​យំ​យ៉ាង​ខ្លាំង​ពី​ការ​ដុះ​ធ្មេញ​នេះ បាន​បាត់​យំ​ភ្លាម​មួយ​រំពេច​បន្ទាប់​ពី​ម្ដាយ​របស់​គេ​បង្ហាញ​ឲ្យ​ក្មេង​ម្នាក់​នេះ​មើល​បទ “Hello” របស់​តារា​ចម្រៀង​មក​ពី​ចក្រភព​អង់គ្លេស Adele។

 

Samantha Comte ដែល​ជា​ម្ដាយ​របស់​ក្មេង​ប្រុស Roman បាន​ឲ្យ​ដឹង​ថា “ខ្ញុំ​បាន​ប្រើ​វិធី​សាស្ត្រ​ជា​ច្រើន​ដើម្បី​ឲ្យ​កូន​បាត់​យំ។ ខ្ញុំ​ក៏​ធ្លាប់​ចាក់​បទ​ផ្សេងៗ​ឲ្យ Roman មើល​ដែរ តែ​គ្មាន​វិធី​មួយ​ណា​មាន​ប្រសិទ្ធភាព​នោះ​ទេ។ តែ​ចៃដន្យ​អី​ខ្ញុំ​បាន​ចាក់​បទ “Hello” ឲ្យ​គេ​មើល ហើយ​គេ​ក៏​បាត់​យំ​មួយ​ភ្លាម​មួយ​រំពេច”។ អ្នក​ទាំង​ឡាយ​ដែល​បាន​មើល​វីដេអូ​មួយ​នេះ​បាន​លើក​ឡើង​ថា តារា​ចម្រៀង Adele ត្រូវ​តែ​មើល​វីដេអូ​នេះ​ដោយ​ខ្លួន​នាង​ផ្ទាល់៕

 

 

ចុចអាន៖Adele បំបែក​កំណត់​ត្រា​ចម្រៀង​​ពិភពលោក

 

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail