អ្នកវិភាគសង្គម៖ ដីកាកោះហៅ លោក សម រង្ស៊ី ជាថ្មីនេះ ជាការគំរាម មិនឲ្យចូលស្រុក

ភ្នំពេញ៖ អ្នកវិភាគសង្គម លោក មាស នី  បានថ្លែងថា ដីកា កោះហៅ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ (CNRP) របស់សាលាដំបូង ពីបទបរិហារកេរ្តិ៍ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ នេះជារឿង ធម្មតា ក្នុងគោលបំណងមិនឲ្យលោក សម រង្ស៊ី វិលត្រឡប់មក ស្រុកកំណើតវិញបាន។

លោក មាស នី បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ថា “នេះមិន មែនជារឿងចំឡែកទេ (ដីកាកោះហៅ) ហើយនិងមានការកោះហៅ ជាបន្ដបន្ទាប់នៅមន្ដ្រី គណបក្សសង្រ្គោះទៀត”។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាកោះហៅសាជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ លោក សម រង្ស៊ី បានសរសេរនៅលើ Facebook ផ្ទាល់ខ្លួនរបស់លោកថា “យើងចងចាំថា របបកើតថ្ងៃ ៧ មករា ១៩៧៩ បានឲ្យតុលាការរបស់គេ កាត់ទោសប្រហារ ជីវិត សម្តេចព្រះ នរោត្តម សីហនុ ដោយចោទព្រះអង្គថាជាជនក្បត់ជាតិ” ៕

អ្នកវិភាគសង្គម៖ ដីកាកោះហៅ លោក សម រង្ស៊ី ជាថ្មីនេះ ជាការគំរាម មិនឲ្យចូលស្រុក