លោក យ៉ែម បុញ្ញឫទ្ធិ៖ គណបក្ស ប្រជាជនកម្ពុជា ជាប់រវល់ទើបគ្មាន ពេលជួប គណបក្សសង្គ្រោះជាតិ

ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា គណបក្សប្រជាជន កម្ពុជា មានភាពមមាញឹក ក្នុងការងារទើប គ្មានពេលជួបពិភាក្សា ជាមួយគណបក្សសង្គ្រោះជាតិ។

ប៉ុន្តែលោក ថាដើម្បីបន្ធូរស្ថានភាព នយោបាយមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ បានប្រកាសជំហរថា គណបក្សសង្គ្រោះជាតិ ចរចារជាមួយគណបក្សប្រជាជនកម្ពុជា ជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈបែបណាក្តី ។
លោកយ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលដើមអម្ពិលឲ្យដឹងថ្ងៃទី២ធ្នូ ថា« មិនទាន់មានថ្ងៃកំណត់ សម្រាប់ការចរាចរនោះទេ  ប៉ុន្តែខ្ញុំគ្រាន់តែថា ភាគីតំណាងក្រុមភាគីច្រើនក្នុងរដ្ឋសភាមានធុរៈរវល់ ដូច្នេះគណបក្ស សង្គ្រោះជាតិនៅតែចង់ជួបបន្ត និងថែរក្សាវប្បធម៌សន្ទនា ទើបយើងរងចំាពេលវេលាបន្តទៀត  នៅពេលដែល គាត់(ភាគីគណបក្សប្រជាជនកម្ពុជា)រួចរាល់ការងារយើងជួបគ្នា»។

ជាមួយគ្នានោះដែរលោកយ៉ែម ប៉ុញ្ញឬទ្ធិលើកឡើងថាក្រោយគណបក្ស សង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា បានព្រមព្រៀងក្នុងតំណាងក្រុម ភាគច្រើន និងភាគតិចក្នុងសភា ដើម្បីចរចារគ្នាតាមរយៈវប្បធម៌សន្ទាននោះមក ភាគីទំាងពីរមិនទាន់បានបង្កើតនីតិវិធីសម្រាប់ដំណើរការនៃជំនួបភាគតិច និងភាគីច្រើននៅឡើយ។ ដូច្នេះការ ជួបគ្នាលើកក្រោយនេះនឹងលើកយកពីនីតិវិធីនិងការប្រព្រឹត្តិទៅនៃតំណាងក្រុមភាគីតិច និងភាគីច្រើនក្នុងសភា ដើម្បីណាត់ជួបគ្នាពេលណា ហើយដោះស្រាយបញ្ហាអ្វីខ្លះ ហើយដំណើរក្នុងសភា គួររៀបចំដូចម្តេចខ្លះ ដើម្បីគួរឲ្យ មានប្រសិទ្ធភាពការងារ ។

លោកគ្រាន់តែថា «យើង មិនទាន់ដឹងពេលវេលាក្នុងកាជួបចរចារគ្នានោះទេ ក្រៅពីនីតិវិធីពាក់ព័ន្ធនឹងតំណាងក្រុម ភាគតិច និងភាគច្រើននោះ នឹងជជែកពីសេចក្តីព្រាងច្បាប់នានា ដែលជាទូទៅគេតែងតែជជែកពិគ្រោះ យោបល់ គ្នាពីគោលជំហររបស់បក្សនីមួយៗផ្តោតទៅលើសេចក្តីព្រាងច្បាប់ »។

យ៉ាងណាក្តីសម្រាប់អ្នក នំាពាក្យបក្សជំទាស់ឲ្យដឹងថា ប្រសិនបើមានឱកាស និងពេលវេលានឹងលើកយកករណី របស់ លោក សម រង្ស៊ី មកជជែកគ្នា ប៉ុន្តគោលដៅសំខាន់នោះ ដំណើរការនៃការរៀបចំក្រុមភាគតិច និងភាគច្រើន ក្នុងសភាផងដែរ៕

លោក យ៉ែម បុញ្ញឫទ្ធិ៖ គណបក្ស ប្រជាជនកម្ពុជា ជាប់រវល់ទើបគ្មាន ពេលជួប គណបក្សសង្គ្រោះជាតិ